ឯកឧត្តមអភិបាលខេត្តដឹកនាំមន្ត្រីរាជការប្រជាពលរដ្ឋ រាំលេងយ៉ាងសប្បាយរីករាយនៅតំបន់ត្រជាក់អបអរសាទរពិធីបុត្រអុំទូកក្នុងខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ឯកឧត្តមស៊ុនសុវណ្ណារិទ្ឋិអភិបាលខេត្តកំពង់ឆ្នាំង និងលោក ជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងនៅរសៀលថ្ងៃទី ០២ ខែធ្នូឆ្នាំ២០២២ ក្នុងពិធីបុណ្យអុំទូកបណ្ដែតព្រះទីបក្នុងក្រុងកំពង់ ឆ្នាំង បានដឹកនាំមន្ត្រីរាជការកងកម្លាំ ងប្រដាប់អាវុធ និងប្រជាពលរដ្ឋលាបម្សៅនិងរាំលេងយ៉ាងសប្បាយ រីករាយនៅតំបន់ត្រជាក់ស្ថិតនៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ ឲ្យដឹងថា ការរៀបចំតំបន់ត្រជាក់នៅតាមដងផ្លូវកៅស៊ូជាង ២ គីឡូម៉ែត្រស្ថិតនៅក្នុងសង្កាត់ផ្សារឆ្នាំងក្រុងកំ ពង់ឆ្នាំងទីផ្សារលើទៅកាន់មាត់ទន្លេផ្សារក្រោមនេះ ក្នុងគោលបំណងស្វា គមន៍ថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិនិងប្រជាពលរដ្ឋដែលអញ្ជើញមកពីតា មបណ្ដាខេត្តនានានិងស្រុកនានាមកចូលរួមលេងកម្សាន្តនៅក្នុងពិ ធីបុណ្យអុំទូកបណ្ដែតប្រទីបក្នុងក្រុងកំពង់ឆ្នាំង ដើម្បីឲ្យពួកគាត់បានត្រ ជាក់ត្រជុំសប្បាយរីករាយ មានសា មគ្គីភាពស្អិតរមួនត ស្និទ្ធស្នាលនិងជ្រាលជ្រៅ ក្នុងនាមជាក្រុមគ្រួសារខ្មែរ ឋិតនៅក្រោមម្លប់នៃសុខសន្តិ ភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័ យនៅក្នុងព្រះរាជាណាចក្រកម្ពុជានិងដោយឡែកសម្រាប់ខេត្តកំ ពង់ឆ្នាំង។
ជាមួយគ្នានេះដែរក្នុងការចូលរួមរាំលេង មុជទឹកត្រជាក់លេង និងលា បម្សៅគ្នាលេងយ៉ាងសប្បាយរីករាយនេះ អាចបញ្ជាក់បាននៅទឹកចិត្តថ្នា ក់ដឹកនាំខេត្ត ក្រុង សង្កាត់ មន្ត្រីរា ជការ កងកម្លាំងប្រដាប់អាវុធ យុវជនយុវនារីនិងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ពិតជាមានសុខរួមសុខមានទុក្ខរួមទុក្ខ ដោយមិនរើសអើងននិន្នាការនយោបាយអ្វីឡើយ ដែលអាចរួបរួមគ្នាក្នុងការកសាងមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុភមង្គលយ៉ាងពិតប្រាកដក្រោមការដឹកនាំដ៏ត្រឹម ត្រូវប្រកបដោយគតិបណ្ឌិតរបស់ស ម្ដេច ហ៊ុន សែន ប្រមុខរាជរដ្ឋា ភិបា លកម្ពុជា និងជាមគ្គុទ្ទេសសន្តិភាពមិនអាចខ្វះសម្តេចបានឡើយ ។