នៅព្រឹកថ្ងៃអង្គារ ១២ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលស្រុកល្វាឯម បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងគាំទ្រដល់ការអនុវត្តការងារអត្រានុកូលដា្ឋន នៅតាមបណ្តាឃុំ ស្រុក ក្រោមអធិបតីភាព ឯកឧត្តម ផុន លីវីរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ។ ក្នុងនោះមានការអញ្ជេីញចូលរួម លោកស្រី រ៉ែន កន្និកា អភិបាលនៃគណៈអភិបាលស្រុកស្តីទី លោកស្រី ឡិញ មួយគាង នាយករងរដ្ឋបាលខេត្តកណ្តាល ព្រមទាំងលោក លោកស្រី នាយករងរដ្ឋបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យចំណុះរដ្ឋបាលស្រុក លោក លោកស្រី មេឃុំទាំង១៥ លោក លោកស្រី ស្មៀនឃុំទាំង១៥ និងលោក លោកស្រី ជំនួយការរដ្ឋបាលឃុំទាំង១៥។