លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារដើម្បីពិនិត្យិភាក្សាលទ្ធផលដោះស្រាយទំនាស់ដីធ្លី….
(ខេត្តកណ្តា៖ នៅព្រឹកថ្ងៃពុធ ១៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យ ពិភាក្សាលទ្ធផល និងវឌ្ឍនភាពការដោះស្រាយករណីដីធ្លី និងករណីឆ្លើយតបលិខិតក្រសួងមហាផ្ទៃ ទីតាំងស្ថិតក្នុងភូមិសាស្ដ្រស្រុកកណ្ដាលស្ទឹង ស្រុកពញាឮ និងស្រុកកោះធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ដកណ្តាល នៅសាលប្រជុំសាលាខេត្ត៕