ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន! ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងតំណាងលោកស្នងការ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការការពារភ្ញៀវទេសចរណ៍មកប្រទេសកម្ពុជា.. ==> ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​ បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ ==> ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ==> វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់ ==> ព្រៃឈើដែលជាធនធានធម្មជាតិរបស់រដ្ឋនៅក្នុងទឹកដីនៃខេត្តរតនគិរី រាប់រយហិកតាត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែមានការឈួសឆាយយ៉ាងគំហ៊ុក.. ==> លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រពន្ធ័... ==> ឯកឧត្តមអភិបាលខេត្តកណ្តាល ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការស្តារប្រឡាយរំដោះទឹកខ្សែទី២ នៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ==> ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ បានអញ្ជេីញសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន​ និងបន្តចុះពិនិត្យសក្តានុពល«សួនឧទ្យានទន្លេស្ងួត» ==> កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំ​បូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តក្នុងឆ្នាំ២០២៥
0

យុវជនជំនាន់ក្រោយគួរប្រើប្រាស់ភាសាខ្មែរឲ្យបានទូលំទូលាយបំផុតរាល់ពេលជួបសន្ទនាគ្នាដើម្បីលើកដំថ្កើងភាសាជាតិយើង

 

ព្រៃវែង៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បាន «ដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋដែលជាយុវជនជំនាន់ក្រោយគួរប្រើប្រាស់ភាសាខ្មែរដែលជាភាសាជាតិរបស់យើងឲ្យបានកាន់តែទូលំទូលាយបំផុតរាល់ពេលជួបសន្ទនាគ្នា ដើម្បីលើកដំថ្កើងភាសាជាតិយើង ជៀសវាងការប្រើប្រាស់ភាសាបរទេសពេលជួបគ្នារវាងខ្មែរនិងខ្មែរ និងសូមស្លម្ហូបអាហារជាលក្ខណៈប្រពៃណីឲ្យបានច្រើនក្នុងការទទួលទានប្រចាំថ្ងៃជាលក្ខណៈគ្រួសារជៀសវាង បរិភោគម្ហូបអាហារបរទេសច្រើនដែលនាំឲ្យភ្លេចនូវវប្បធម៌ម្ហូបអាហារប្រពៃណីជាតិយើង»
ការថ្លែងដាស់តឿនរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារចល័តចុះជួយខេត្តព្រៃវែង និងលោកជំទាវ សែម សម្ផស្ស ធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងការអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងសម្ភោធឆ្លងរបងខ្លោងទ្វារ សមទ្ធិផលនានា នៅវត្តសិរីវិជ្ជា ហៅវត្តនិងព្រែកផ្តាំ ស្ថិតក្នុងភូមិព្រែកផ្ដាំ ឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។


ក្នុងពិធីដ៏អធិកអធមនោះ ក៏មានការអញ្ជើញចូលរួមពីព្រះអធិការ អាចារ្យគណៈកម្មការ ពុទ្ធបរិស័ទ ចំណុះជើងវត្ដ តាជី យាយជី ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងភ្ញៀវកិត្តិយសប្រមាណជាង៥០០នាក់។
នាឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ សាន លុច បានថ្លែងថា ឯកឧត្តម និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋនៅភូមិព្រែកផ្ដាំ មានសេចក្តីរំភើបរីករាយយ៉ាងក្រៃលែងដែលបានទទួលវត្តមានដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ និងលោកជំទាវ សែម សម្ភស្ស ក្នុងការអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានា ក្នុងវត្តសិរីវិជ្ជា ហៅវត្តព្រែកផ្ដាំ ស្ថិតនៅភូមិព្រែកផ្ដាំ ឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង នាឱកាសនេះ។ ឯកឧត្តមបន្តថា នេះជាការបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ គិតគូររបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលជានិច្ចកាលតែងតែរួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ហើយបានចូលរួមដោះស្រាយរាល់សំណូមពរនិងសេចក្តីត្រូវការរបស់ប្រជាជនទាំងផ្នែកពុទ្ធចក្រនិងអាណាចក្របានជាបន្តបន្ទាប់។
ជាមួយគ្នានោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានថ្លែងថា មូលហេតុដែលនាំឲ្យបុព្វបុរសខ្មែរយើងខិតខំកសាងទីវត្តអារាមនិងព្រះវិហារព្រោះថាទីវត្តអារាម ជាកន្លែងបណ្ដុះបណ្ដាលនូវធនធានមនុស្ស សម្រាប់ការសិក្សាអបរំរៀនសូត្រផង និងជាទីកន្លែងសម្រាប់កំសាន្តនារដូវបុណ្យទានផង។


ឯកឧត្តមបានគូសបញ្ជាក់ថា «ដោយសារកត្តាប្រទេសជាតិមានសុខសន្តិភាពក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបយើងមានឱកាសបានជួបជុំគ្នាយ៉ាងសប្បាយរីករាយដូចពេលនេះ ដូច្នេះយើងទាំងអស់គ្នាត្រូវដឹងគុណ និងសូមអរគុណសន្តិភាព»
ទន្ទឹមនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានលើករឿងនិទានអប់រំខ្លីមួយគឺ «ក្អែកចង់ស៊ីដង្កូវ» ដែលសត្វដង្កូវបានដាក់ប្រាថ្នាឲ្យសត្វក្អែកដោះមុនអនុញ្ញាតឲ្យស៊ីខ្លួន «ស៊ីអត់មាត់ (មច្ចុរាជ), ភ្លឺអត់ភ្នែក (បញ្ញា), ថ្លាអត់ទឹក (សទ្ធាជ្រះថ្លា), ដើរលឿនអត់ជើង (ចិត្ត)» ដែលក្នុងន័យនេះបានបង្កប់ន័យអប់រំថា ពេលខ្លួនបានធំធាត់ មានកិត្តិយសខ្ពង់ខ្ពស់ មានបុណ្យសក្តិ មានលុយច្រើន មានទ្រព្យសម្បត្តិច្រើន មានអំណាចហើយ សូមកុំមើលងាយ មើលថោក មើលស្រាលដល់អ្នកដែលតូចទាបទន់ខ្សោយឲ្យសោះ។
គួរជម្រាបជូនថា ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ និងលោកជំទាវ សែម សម្ផស្ស និងឯកឧត្ដមនាយឧត្តមសេនីយ៍ សាន លុច រួមទាំងក្រុមការងារបាននាំយកថវិកាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលប្រគេនដល់ព្រះចៅអធិការវត្តសិរីវិជ្ជាចំនួន១១.០០០ដុល្លារដើម្បីទូទាត់ថ្លៃជាង និងបានជួយចាក់ថ្មម៉ិចធ្វើផ្លូវជាង៨គីឡូម៉ែត្រ និងអំណោយដើម្បីចែកជូនរួមមាន៖ ក្រណាត់សចំនួន៣០ដុំ, ប៊ិចសៀវភៅចំនួន១៤៧ដុំ, ទេយ្យទានរួមមាន៖ អង្ករ៧បាវ, ស្លាដកចំនួន៧, ភេសជ្ជៈបាកាសចំនួន៧កេស,និងទឹកសុទ្ធ១៤កេសផងដែរ៕ ដោយ៖ ការីនិពន្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com