ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារចុះមូលដ្ឋានឃុំមហាខ្ញូង ស្រុកកោះសូទិន បានបេីកកិច្ចប្រជុំ ពិភាក្សាត្រៀមរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាពេលខាងមុខ ដែលមានសមាសភាពចូលរួមដូចខាងក្រោម៖
១, ឯកឧត្តម ងួន ស៊ីមអាន អ្នកតំណាងរាស្ត្រ
២, ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំមហាខ្ញូង
៣, ឯកឧត្តម ខឹម បូរ៉ាណា អនុប្រធានក្រុមការងារ
៤, ឯកឧត្តម ជ្រីម ឆេងលីម អនុប្រធានក្រុមការងារ
៥, ឯកឧត្តម ប៉ែត ពិសី អនុប្រធានក្រុមការងារ
៦, លោកជំទាវ សែម វុទ្ធី អនុប្រធានក្រុមការងារ
៧, ឯកឧត្តម ម៉េង សុភ័ណ្ឌ អនុប្រធានក្រុមការងារ
៨, លោក ច័ន្ទ វិវឌ្ឍន៍ អនុប្រធានក្រុមការងារ
៩, ឯកឧត្តម អ៊ុយ ឃាង អនុប្រធានក្រុមការងារ
១០, លោក ថោ សេដ្ឋាឧត្តម សមាជិកក្រុមការងារ
១១, លោក ម៉ា ចិន្តា ប្រធានក្រុមការងាថ្នាក់ស្រុកចុះជួយឃុំមហាខ្ញូង
១២, សមាជិកក្រុមប្រឹក្សាឃុំ
I/ លទ្ធផលប្រជុំ
– អង្គប្រជុំបានឯកភាពទៅលេីគម្រោងចំណាយ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ថ្ងៃទី០១ ដល់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ក្នុងចំនួន ទឹកប្រាក់ 31,609,600រៀល។
– បានឧបត្ថម្ភ ថវិកាចំនួន 951,600 រៀល សម្រាប់បោះពុម្ពកាតសមាជិកបក្សចំនួន732នាក់
- បានឧបត្ថម្ភថវិកាចំនួន 1,820,000រៀល ជូនភ្នាក់ងារសង្កេតការណ៍គណបក្ស សសយក និងសមាគមនារី ចំនួន91នាក់
- បានឧបត្ថម្ភថវិកាចំនួន 848,400រៀល ទៅចូលរួមកិច្ចប្រជុំនៅខេត្តកាលពីខែ ឧសភា ឆ្នាំ២០២៣
- បានឧបត្ថម្ភថវិកា ក្រុមប្រឹក្សាឃុំ ចំនួន 740,000រៀល
-ចំណាយផ្សេងៗ 50,000រៀល
សរុបចំណាយ 4,410,000រៀល
II/ ទិសដៅបន្ត
អង្គប្រជុំសម្រេច យកថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ដេីម្បីចែកបណ្ណសមាជិកបក្សថ្មី ចំនួន732នាក់ ទៅតាមភូមិនីមួយៗ៕