នៅព្រឹកថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមពិធីបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេប្រវែង ១.៦០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០.១៥សង់ទីម៉ែត្រ និងដាក់លូរំដោះទឹកប្រវែង ១.០០០ម៉ែត្រ មុខកាត់ ០.៦សង់ទីម៉ែត្រ នៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ក្រោមអធិបតីភាព៖
ឯកឧត្ដម ឌឹម បូរ៉ា អភិបាលរងខេត្ដកណ្តាល។