នៅព្រឹកថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី សេង គឹមឃន ស្នងការរងផែនការងារធនធានមនុស្ស និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនិងទទួលដឹកនាំស្រុកមុខកំពូល ជាតំណាងដឹកនាំរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ដិមួយចំនួនរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅអធិការដ្ឋាននគរបាលនគរបាលស្រុកមុខកំពូល។