ក្រសួងអប់រំ យុវជន និង កីឡា បានលើកទឹកចិត្តឱ្យសិស្ស និងនិស្សិត ចូលរួមពិព័រណ៍ជំនាញ និង សាកលវិទ្យាល័យតាមអនឡាញឱ្យបានច្រើន ដើម្បីអាចស្វែង យល់ពីជំនាញសិក្សា និងជាពិសេសមានឱកាសទទួលបានអាហារូបករណ៍។.ឯកឧត្តម រស់ សុវាចា អ្នក នាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្រសួងអប់រំ បានធ្វើពិព័រណ៍ ជំនាញនិង សាកលវិទ្យាល័យ (Major and University Virtual Fair) គឺជាពិព័រណ៍តាមអនឡាញដែលមានរយៈ ពេល៤ម៉ោង ដែលអាចឱ្យសិស្ស និងនិស្សិតអាចស្វែង យល់ពីជំនាញសិក្សា និងសាកលវិទ្យាល័យដែលមាននៅក្នុងប្រទេសកម្ពុជា ដែលនឹងប្រពឹត្តទៅនាថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២ ។ ឯកឧត្តមបន្ដថា ដូច្នេះសិស្ស និងនិស្សិត សូមចូលរួមវេទិកាចែករំលែកចំណេះដឹងនេះឱ្យបានច្រើន ដោយវេទិកានេះប្រព្រឹត្តទៅក្នុងគោលបំណង នាំយកនូវព័ត៌មានអំពីមុខជំ នាញសិក្សា ចែករំលែកបទពិ សោធន៍នៃការជ្រើសរើសជំនាញ និងអនុញ្ញាតឱ្យប្អូនៗធ្វើការសាកសួរទៅកាន់អ្នក ជំនាញ ដែលជាសាកលវិទ្យា ល័យដៃគូរបស់យើង។ សំឡេង៖ «ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ ជាវេទិកាចែករំលែកព័ត៌មានអំពីចំណេះដឹង និងបទពិសោធន៍អំពីមុខជំនាញសិក្សាជូនអ្នក ចូលរួម ដើម្បីជាយោបល់សម្រាប់ជ្រើសរើសជំនាញសិក្សាបន្ត។ អ្នកចូលរួមអាចសាកសួរបន្ថែមទៅកាន់អ្នក ជំនាញ និងគណ:គ្រប់គ្រងសាកលវិទ្យាល័យដៃគូ»។
ឯកឧត្តម រស់ សុវាចា បានបន្ដថា សិស្ស និងនិស្សិតដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ នឹងទទួលបានចំណេះដឹងថ្មីៗ និងជាពិសេសមានឱកាសទទួលបានអាហារូបករណ៍ និងការបញ្ចុះតម្លៃពី៥ទៅ ៣០%ពីសាកលវិទ្យាល័យដៃគូរបស់ក្រសួងអប់រំយុវជននិងកីឡា៕