ទាន់ហេតុការណ៍
ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> អតីតគ្រូសីលធម៌ម្នាក់ នាទសវត្សរ៍ឆ្នាំ១៩៨០ នៃសាលាបាក់ទូក ចូលសម្រាកពេទ្យ ទទួលបានការលើកទឹកចិត្តពីអតីតកូនសិស្ស និងអតីតមិត្តរួមអាជីពសាលាបាក់ទូកជាមួយគ្នា ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចាកចេញពីសាធារណរដ្ឋប្រជាមានិតចិន ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋខណ្ឌដង្កោ ដើម្បីស្វែងរកផលប្រយោជន៍រួម! ==> ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន! ==> ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញចុះពិនិត្យមើលសកម្មភាពរៀបចំទីតាំងដីសម្បទានសង្គមកិច្ច ការដាំបង្គោលព្រំដីឡូត៍ និងការសាងសង់ផ្លូវដី ==> អាវុធហត្ថខេត្តសៀមរាប ដាក់ដំណើរការបច្ចេកវិទ្យាថ្មី ក្នុងកម្មវិធីហ្វឹកហ្វឺនរបស់ខ្លួន! ==> អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំដោយ លោកវរសេនីយ៍ឯក យី វណ្ណដា វេនទី១ បានប្រជុំជួរចេញល្បាតពី២០:០០នាទីដល់ម៉ោង០០:០០នាទី ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមក្នុងកិច្ចប្រជុំដោះស្រាយ ==> ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់ការចូលរួមរបស់យុវជន ក្នុងដំណើរការរៀបចំ កសាងផែនការអភិវឌ្ឍន៍កម្មវិធីវិនិយោគបីឆ្នាំរំកិល និងថវិការបស់រដ្ឋបាលឃុំ-សង្កាត់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាន
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំពង្រឹងកិច្ចការជំនាញស្រាវជ្រាវនិងបង្រ្កាបបទល្មើស! 

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំពង្រឹងកិច្ចការជំនាញស្រាវជ្រាវនិងបង្រ្កាបបទល្មើស! 

 

នារសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំចង្អៀត ជំនាញស្រាវជ្រាវនិងបង្រ្កាបបទល្មើស ដែលសមាសភាពចូលរួមមានលោកមេបញ្ជាការរងទទួលជំនាញ លោកនាយសេនាធិការ ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ប្រធានមន្ទីរផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន នាយការិយាល័យប្រឆាំងគ្រឿងញៀន នាយការិយាល័យព្រហ្មទណ្ឌ និងនាយការិយាល័យប្រឆាំងការជួញដូរមនុស្ស ក្នុងគោលបំណងដកបទពិសោធន៍កិច្ចការជំនាញ ដើម្បីបង្កើនប្រសិទ្ធិភាពស្រាវជ្រាវនិងបង្ក្រាបបទល្មើស ជាពិសេស ជម្រុញឲ្យជំនាញពាក់ព័ន្ធទាំងអស់ ត្រូវប្រឹងប្រែងបន្តការយកចិត្តដាក់អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀនជាអាទិភាព ព្រមទាំងទប់ស្កាត់និងបង្ក្រាបក្រុមក្មេងទំនើងដែលតែងតែបង្កអសន្តិសុខក្នុងសង្គមឲ្យបានម៉ឹងម៉ាត់បំផុត សំដៅបង្កើនការរក្សាសន្តិសុខជូនប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យមានសុវត្តិភាពខ្ពស់។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានថ្លែងអំណរគុណផងដែរ ចំពោះជំនាញពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានចូលរួម ដោះស្រាយនូវកង្វល់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បានទាន់ពេលវេលានិងមានប្រសិទ្ធិភាពខ្ពស់បំផុត ឆ្លើយតបទៅនឹងបណ្តឹងតាមរយៈប្រព័ន្ធទូរស័ព្ទអត់គិតប្រាក់២៤ម៉ោង លេខ១២៩១ លើករណីហិង្សាក្នុងគ្រួសារ ការផឹកស៊ីឡូឡារំខានអ្នកជិតខាងក្នុងពេលរាត្រី ការប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ ចោរកម្ម ក្មេងទំនើង…។ល។ ធ្វើឲ្យម្ចាស់បណ្តឹង បានស្ងប់ចិត្ត ព្រមទាំងទទួលបានភាពកក់ក្តៅ និងមានទំនុកចិត្ត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com