សូមជម្រាបថា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ម្សិលមិញនេះ លោកគ្រូមា លី សាម៉េត បានចេញវីដេអូ តាមហ្វេសប៊ុករបស់ខ្លួន សារភាពកំហុសដោយអះអាងថា គាត់បានយកឈ្មោះ សម្ដេចតេជោ ហ៊ុន សែន ទៅប្រើប្រាស់បោកលុយគេច្រើននាក់ ច្រើនដង ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះ និងកិត្តិយសដ៏ថ្លៃថ្លាខ្ពង់ខ្ពស់របស់សម្តេចតេជោ យ៉ាងខ្លាំង។