យោធភូមិភាគពិសេស
តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង
សូមគោរពជូន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!
នៅព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមនុស្សធ៌ម របស់អង្គភាព សហការជាមួយអាជ្ញាធរមូលដ្ឋាន នាំយក:
-អង្ករ ៥០គីឡូក្រាម
-ស័ង្កសី ៤០សន្លឹក
-ស៊ីម៉ង់ត៍ ០៤ការ៉ុង
-មី ០១កេស
-ត្រីខ ០១យួរ
-ទឹកត្រី ០១យួរ
-ទឹកស៊ីអ៉ីវ ០១យួរ
-មុង ០១
-រួមនឹងថវិកាមួយចំនួន
ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់ប្រជាពលរដ្ឋឈ្មោះ ម៉ៅ គឺន ជាស្ត្រីមេម៉ាយចាស់ជរារស់នៅតែម្នាក់ឯង ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ បណ្តាលឲ្យរបើក ធ្លុះធ្លាយដំបូល និងជញ្ជាំងផ្ទះទាំងស្រុង នៅភូមិថ្មី ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សេចក្តីដូចខ្ញុំបាទ បានគោរពរាយការណ៍ជូនខាងលើសូម សម្តេចមហាបវរធិបតី មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ ។
មេបញ្ជាការ
ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា