នៅព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០២៤ និងលើកទិសដៅបន្ត ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្តកណ្តាល។ សមាសភាពចូលរួមមាន÷
-លោកស្នងការរង -លោកនាយការិយាល័យជំនាញ
ទាំង៣១
-លោកអធិការនគរបាលស្រុក/ក្រុងទាំង១៣
-លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥
-លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ
-លោកអធិការរងទទួលការងារសេនាធិការ, កិច្ចការប៉ុស្តិ៍, ព្រហ្មទណ្ឌ, សន្តិសុខ និងប្រឆាំងការជួញដូរមនុស្ស
-លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២៧
សរុបរួមចំនួន២៧២នាក់។