ជាង និងកម្មករសំណង់ចំនួន៥៥រូបដែលជាសមាជិករបស់កម្មវិធីអាជីវកម្ម និងកម្មករសំណង់នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញបានទទួលវិញ្ញាបនបត្របច្ចេកទេស និងវិជ្ជាជីវៈគុណវុឌ្ឍិជាតិកម្រិត១ និងកម្រិត២
នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ នៃសសយករាជធានីភ្នំពេញបានរៀបចំពិធីប្រគល់វិញ្ញាបនបត្របច្ចេកទេស និងវិជ្ជាជីវៈគុណវុឌ្ឍិជាតិកម្រិត១ ចំនួន ១៤រូប និងកម្រិត២ ចំនួន ៤១រូប ជូនដល់កម្មករសំណង់ ជាងសំណង់ក្រោយពីបានធ្វេីការប្រឡងជាប់ដោយជោគជ័យ។