ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> សម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ ដឹកនាំព្រះសង្ឃ ពុទ្ធបរិស័ទ ដង្ហែរធម្មយាត្រាជុំវិញមហាសក្យមុនីចេតីយ ក្នុងឱកាសបុណ្យមាឃបូជា ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ប្រាសាទបុរាណបន្ទាយឆ្មារ គឺជាសម្បត្តិដ៏មានតម្លៃសម្រាប់ប្រទេសជាតិ ==> ម្តេចបានគេថា ក្រុមប្រឹក្សាឃុំ សង្កាត់ ធ្វើការតាមរបៀប«ខ្លួនមួយពាក់មួកពីរ»? ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមនិងដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ពិធីកាត់ខ្សែ ==> ពិធីផ្ទេរ និងប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលស្រុក/ក្រុង ==> ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមជាមួយឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមកិច្ចប្រជុំអន្តរក្រសួងពិភាក្សាបញ្ចប់ការដោះស្រាយវិវាទដីធ្លី និងពិភាក្សាការងារ ==> លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ==> សាខាកាកបាទក្រហមកម្ពុជាខេត្តខេត្តកណ្តាល ជួបសំណេះសំណាល សាកសួរសុខទុក្ខកុមារ និងនាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹម នៅស្រុកកណ្ដាលស្ទឹង ==> អាវុធហត្ថរាជធានីភ្នំពេញ ដាក់វិន័យរដ្ឋបាល ដោយកោសក់ ទៅលើក្មេងទំនើង០៤នាក់ ព្រមទាំងដកហូតម៉ូតូរក្សាទុក ០៣ខែ!
0

ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៤ បើកកិច្ចប្រជុំសាមញ្ញលើកទី៨ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តការងារសំខាន់ៗរបស់ខេត្ត

ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៤ បើកកិច្ចប្រជុំសាមញ្ញលើកទី៨ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តការងារសំខាន់ៗរបស់ខេត្ត

ខេត្តកណ្តាល៖ ក្រុមប្រឹក្សាខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តការងារសំខាន់ៗរបស់ខេត្ត ដែលមានរបៀបវារៈសំខាន់ៗចំនួន ១០ ក្រោមអធិបតី ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជំុំវិញមកខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

ថ្លែងបើកក្នុងកិច្ចប្រជុំ ឯកឧត្តម នូ សាខន បានស្នើឱ្យអង្គប្រជុំទាំងមូល ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការពិនិត្យ ពិភាក្សា អនុម័ត និងចូលរួមដោះស្រាយឱ្យបានល្អិតល្អន់ ទៅតាមរបៀបវារៈនីមួយៗដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ សភាពការណ៍របស់រដ្ឋបាលខេត្ត និងស្របតាមគោលការណ៍ដែលរាជរដ្ឋាភិបាលបានដាក់ចុះ។ ជាពិសេសសមាជិកក្នុងអង្គប្រជុំទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ដើម្បីរួមគ្នាពិនិត្យ និងបំពេញបន្ថែមលើចំណុចដែរខ្វះខាត លើសេចក្តីព្រាងឯកសារសមាសភាពសំខាន់ៗនៃផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំរបស់រដ្ឋបាលខេត្ត ឱ្យឆ្លើយតបបានទៅនឹងតម្រូវជាក់ស្តែងនៅថ្នាក់មូលដ្ឋានពិតប្រាកដ ទៅតាមផ្នែកនីមួយៗដូចជា៖ ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ការគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ រដ្ឋបាលសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជាដើម។

ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គួច ចំរើន ក៏បានឯកភាពទៅលើចំណុចកែលម្អសំខាន់ៗ ដែលសមាជិក សមាជិកាបានលើកឡើងក្នុងកិច្ចប្រជុំពាក់ព័ន្ធទៅនឹងសេចក្តីព្រាងឯកសារសមាសភាពសំខាន់ៗនៃផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំរបស់រដ្ឋបាលខេត្ត ព្រមទាំងបានជំរុញដល់ មន្ទីរជំនាញអង្គភាពពាក់ព័ន្ធធ្វើការកែតម្រូវទៅតាមការផ្ដល់ជាមតិយោបល់របស់ក្រុមប្រឹក្សាខេត្តឱ្យបានល្អប្រសើរ ។

ឯកឧត្តម គួច ចំរើន បានជំរុញដល់មន្ទីរផែនការខេត្ត ក៏ដូចជាមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំសហការគ្នា ដើម្បីជួយពន្លឿនដល់ការងារការរៀបចំផែនការអភិវឌ្ឍន៏រយៈពេល ៥ឆ្នាំ របស់រដ្ឋបាលខេត្ត ឱ្យបានរួចរាល់ ឆាប់រហ័សតាមការកំណត់ ដើម្បីធ្វើជាគំរូទៅដល់រដ្ឋបាល ក្រុង-ស្រុកទាំង១៣ ពីព្រោះរដ្ឋបាលក្រុង-ស្រុកក៏ត្រូវធ្វើផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំរបស់ខ្លួនផងដែរ។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា បើទោះបីជានៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សានាពេលនេះមិនទាន់អនុម័តចុងក្រោយទៅលើផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំរបស់រដ្ឋបាលខេត្តក៏ពិតមែន តែក៏បានផ្ដល់នូវធាតុចូល និងការកែលម្អមួយចំនួនបានយ៉ាងល្អប្រសើរ សម្រាប់បំពេញបន្ថែមទៅក្នុងសេចក្តីព្រាងឯកសារសមាសភាពសំខាន់ៗ នៃផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំរបស់រដ្ឋបាលខេត្ត ដូច្នេះយើងនៅសល់ពេលវេលាដើម្បីធ្វើការកែសម្រួលបន្ថែមទៀត សម្រាប់ទុកដាក់ឆ្លងក្រុមប្រឹក្សាខេត្ត ដើម្បីធ្វើការអនុម័តជាលើកចុងក្រោយ។

មានប្រសាសន៍បិទកិច្ចប្រជុំនេះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមក ទទួលបានលទ្ធផលល្អ ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។ ឯកឧត្តម នូ សាខន ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលខេត្ត ក៏ដូចជាមន្ទីរ អង្គភាពទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើងក្នុងកិច្ចប្រជុំនាថ្ងៃនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com