ថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ2025
ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមនិងដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទសហការការពារសន្តិសុខ ==> ក្រុមការងារ អាវុធហត្ថខណ្ឌ៧មករា ចុះសួរសុខទុក្ខសមាជិក ដែលជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ! ==> ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងសមិទ្ធផលនានារបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ ==> សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៥ នៅខេត្តកំពង់ឆ្នាំង ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកស្នងការរងពាក់ព័ន្ធ លោកនាយការិយាល័យពាក់ព័ន្ធ លោកអធិការនគរបាលស្រុក/ក្រុងពាក់ព័ន្ធ ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧២ យាងចូល ៧៣ព្រះវស្សា ==> ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំណែនាំអំពីការរៀបចំផែនការសកម្មភាព សម្រាប់ដោះស្រាយបញ្ហាសំណើ
0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ប្រាសាទបុរាណបន្ទាយឆ្មារ គឺជាសម្បត្តិដ៏មានតម្លៃសម្រាប់ប្រទេសជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ប្រាសាទបុរាណបន្ទាយឆ្មារ គឺជាសម្បត្តិដ៏មានតម្លៃសម្រាប់ប្រទេសជាតិ

 

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធការជួសជុលថែវប្រាសាទបន្ទាយឆ្មារ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ប្រាសាទបុរាណបន្ទាយឆ្មារ គឺជាសម្បត្តិដ៏មានតម្លៃសម្រាប់ប្រទេសជាតិ និងប្រជាជន  ក្នុងនោះរាជរដ្ឋាភិបាល កំពុងរៀបចំដាក់បញ្ចូលប្រាសាទបន្ទាយឆ្មារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាពេលខាងមុខ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រាសាទបន្ទាយឆ្មារនាឱកាសនេះ គឺជាសមិទ្ធផលដ៏ធំធេង សម្រាប់ប្រទេសជាតិទាំងមូល និយាយជារួម និងដោយឡែកសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានបញ្ជាក់បន្ថែមថា ថ្វីដ្បិតតែការដាក់សម្ពោធនឹងការជួសជុលនេះ ជាការរួមចំណែករបស់លោកជំទាវ ម៉ៅ ម៉ាល័យ កែ កឹមយ៉ាន និងសប្បុរសជនមួយចំនួនទៀត ក៏ពិតមែន ប៉ុន្តែសមិទ្ធផលផលនេះ មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់បុគ្គលណាម្នាក់ឡើយ ពោលគឺជាសមិទ្ធផលរួមរបស់ប្រជាជាតិ និងរាជរដ្ឋាភិបាល។ 

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តទៀតថា ក្នុងឆ្នាំ២០២៤ កន្លងទៅ មានទេសចរជាតិ និងអន្តរជាតិ បានចូលមកទស្សនាក្នុងខេត្តបន្ទាយមានជ័យ មានចំនួនរហូតទៅដល់ជាង ២០ម៉ឺននាក់។ ដូចនេះអ្វីដែលត្រូវធ្វើបន្តទៀត គឺការរួមគ្នាថែរក្សាអភិរក្សនូវកេរដំណែលដ៏អស្ចារ្យ និងមានតម្លៃមួយនេះ ឱ្យកាន់ល្បីល្បាញបន្ថែមទៀត ដើម្បីទាញការវិនិយោគ ក៏ដូចជាភ្ញៀវទេសចរ ឱ្យមកចូលទស្សនាកាន់តែច្រើនឡើង រួមទាំងការថែរក្សាអនាម័យក្តី សេវាកម្មក្តី ត្រូវមានភាពរស់រាយរាក់ទាក់ ជាផ្នែកមួយលើកកម្ពស់ដល់មុខមាត់ប្រទេសជាតិ ជាពិសេសធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ និងក្នុងតំបន់។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណដល់ភាគីដែលពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមថែរក្សា និងអភិរក្សបានយ៉ាងខ្ជាប់ខ្ជួន ពិសេសការដឹកនាំ ចាត់ចែង សហការស្រាវជ្រាវ និងជួសជុលប្រាសាទបន្ទាយឆ្មារ អស់រយៈពេលជិត ២០ឆ្នាំ ក្រោមឥទ្ធិពលនៃកំដៅថ្ងៃ ខ្យល់ ភ្លៀងរលឹម ពីសំណាក់មន្ត្រីជំនាញ និងក្រុមការងារជួសជុលប្រាសាទ រហូតដល់សម្រេចបាននូវសមិទ្ធផលដែលត្រូវរៀបចំពិធីសម្ពោធឆ្លងនាពេលនេះ។ សមិទ្ធផលនេះ វាពិតជាមិនអាចកើតឡើងបានឡើយ ប្រសិនបើពុំមានស្មារតីលះបង់ និងកម្លាំងសាមគ្គីភាព ពិសេសបេះដូងស្រឡាញ់ និងទឹកចិត្តចូលរួមថែរក្សាសម្បត្តិវប្បធម៌ ដែលជាកេរដំណែលដ៏មានតម្លៃនៃដូនតារបស់យើង ពីសំណាក់មន្ត្រីពាក់ព័ន្ធកិច្ចការអភិរក្ស ពិសេសក្រុមការងារជួសជុលប្រាសាទ។ 

ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍លើកឡើងដែរថា កត្តាដែលជំរុញឱ្យលោកតា លោកយាយ អ៊ំពូមីង បងប្អូន សិស្សានុសិស្ស បានអង្គុយជួបជុំគ្នាទស្សនានូវសមិទ្ធិផលដ៏ត្រចះត្រចង់ ផុសចេញជារូបរាងដ៏ប្រណិតនាពេលនេះ គឺដោយសារតែពាក្យថា«សន្តិភាព» ដែលបានមកពីការខិតខំរបស់ប្រមុខថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ រំដោះប្រទេសជាតិចាប់ពីសម័យសង្គ្រាម និងបន្តមកដល់បច្ចុប្បន្ន ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយរដ្ឋមន្ត្រីនៃកម្ពុជា។ ទាំងអស់នោះ គឺខុសឆ្ងាយពីការគិតរបស់ជនអគតិមួយចំនួនតូច ខិតខំបំភ្លៃការបំបែកបំបាត់សាម្គីភាព ជាក់ស្តែងព្រឹត្តិការណ៍ ១៨សីហា ២០២៤ ដែលពួកគេ ប៉ុនប៉ងកៀរគរបងប្អូនប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេស ឡើងមកធ្វើបាតុកម្មអហិង្សាជាមួយពួកគេ នៅរាជធានីភ្នំពេញ ប៉ុន្តែគម្រោងការនោះ ត្រូវបានបរាជ័យទាំងស្រុង ព្រោះបងប្អូនប្រជាពលរដ្ឋមួយចំនួនធំមានការយល់ដឹងខ្ពស់នូវឧបាយកលទុច្ចរិតរបស់ពួកគេ ទន្ទឹមនោះប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ការ និងទប់ស្កាត់ពួកគេ មិនឱ្យមកបំផ្លាញនូវសុខសន្តិភាពបានដោយងាយឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com