អបអរសាទរ ខេត្តកណ្តាល ទទួលបាននាយកល្អ សាលាស្អាត គ្រូល្អ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំ ២០២៤-២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ។
សូមបញ្ជាក់ថា៖ខេត្តកណ្តាលទទួលបាន៖
– នាយកល្អ ៖វិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ស្រុកកណ្តាលស្ទឹង
– សាលាស្អាត ៖វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន- ROTA ខ្សាច់កណ្តាល ស្រុកខ្សាច់កណ្តាល
+ទទួលបានប័ណ្ណសរសើរ
– គ្រូល្អ ៖ នៅវិទ្យាល័យ ហ៊ុន សែន សំពៅពូន ក្រុងសំពៅពូន
– គ្រូល្អ៖ គ្រូបង្រៀនសាលាបឋមសិក្សាបាក់ដាវ ក្រុងអរិយក្សត្រ
– សាលាស្អាត៖ វិទ្យាល័យ ទេពប្រណម្យ ស្រុកពញាឮ
ក្នុងនោះផងដែរ៖ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសស្តីពីការទទួលស្គាល់ជ័យលាភីសាលារៀនគំរូឆ្នាំសិក្សា២០២៣-២០២៤ សម្រាប់ខេត្តកណ្តាលមាន១១សាលា ៖១-មត្តេយ្យសិក្សា ០២សាលា
-មត្តេយ្យសិក្សា ធនធានព្រែកសំរោង
-មត្តេយ្យសិក្សា ធនធានទួលត្នោត
២-បឋមសិក្សា ០៤សាលា
-បឋមសិក្សា ហ៊ុន សែន ព្រែកតាកូវ
-បឋមសិក្សា ហ៊ុន សែនព្រៃទទឹង
-បឋមសិក្សា ដំណាក់អំពិល
-បឋមសិក្សា ពងទឹក
៣-អនុវិទ្យាល័យ ០១សាលា
-អនុវិទ្យាល័យ ហ៊ុន សែន ព្រែកស្តី
៤-វិទ្យាល័យ ០៤សាលា
-វិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត
-វិទ្យាល័យ ហ៊ុន សែន អង្គស្នួល
-វិទ្យាល័យ ហ៊ុន សែន ស្អាង
-វិទ្យាល័យ ហ៊ុន សែន កោះធំ៕