កាលពីថ្ងៃសុក្រ២រោច ខែ អាសាឍ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ខែ កក្កដា ឆ្នាំ ២០២២ ក្រុមប្រតិបត្តិការគណៈបញ្ជាការឯកភាពស្រុកបរិបូណ៍ ស្រុកកំពង់លែង និងស្រុករលាបៀរ ដឹកនាំដោយលោក ផល សុភាព អភិបាលរងស្រុកបរិបូណ៌ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល នៅ ចំណុចពាមស្ទឹង ចំណុច ព្រែកសាច់ស្ពៃ ស្រុកបរិបូណ៌ និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង រួមមានកម្លាំងសរុប ៣២ នាក់ មធ្យោបាយកាណូតស្មាច់ ០៦គ្រឿង ។
ក្នងប្រតិបត្តិការនេះ សមត្ថកិច្ចបានបង្ក្រាប និង រឹបអូសវត្ថុតាងបំផ្លាញចោលកន្លែងរួមមាន ៖
-របាំងសាច់អួនចំនួន២ករណីស្មើនិង ១១ កន្លែង ប្រវែង ៤០០ ម៉ែត្រ
-លូសាច់អួន ចំនួន១៨មាត់
-បង្គោល ចំនួន ៤០០ដើម ។
+ របាំងស្បៃមុងចំនួន១រណីស្មើនិង១២ កន្លែង ប្រវែង៤៨០ ម៉ែត្រ
-លូស្បៃមុងចំនួន ១២មាត់
-បង្គោលចំនួន២៤០ ដើម
-ត្រីចម្រុះ ចំនួន ៤០ kg ៕