ទាន់ហេតុការណ៍
ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> មានការស្នើដល់អង្គភាពប្រឆាំងអំពើពុករលួយល្មមដល់ពេលស៊ើបអង្កេត ប្រធានលោក ជា ហុង ជញ្ជីងថ្លឹងររថយន្តផ្លូវជាតិលេខ២និងបក្ខពួកកាន់តំណែងដុះស្លែនៅ ភូមិឃ្លាំងសម្បត្តិ ស្រុក បាទី ខេត្ត តាកែវប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃអាងខ្នងមេជញ្ចីងទូរទាំងប្រទេសនិងមានការបើកភ្លើងខៀវពីប្រធានមន្ទីរខេត្តតាកែវ នេះបើតាមការចុះផ្សាយរបស់អង្គភាពសារព័ត៌មានក្នុងស្រុក... ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២,៧០៣​ បណ្ណ​ ត្រូវ​បាន​ប្រគល់ជូនប្រជាពលរដ្ឋរដ្ឋចំនួន ១,៤០០​ គ្រួសារ​ ស្ថិតនៅភូមិសណ្តាន់ និងភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឈុន ស៊ីណាត ស្នងការរងជាតំណាង រួមនិងលោកស្នងការរងផែនជំនាញចំនួន០៦រូប ដើម្បីចូលរួមក្នុងកិច្ចប្រជុំ សាមញ្ញលើកទី៦០ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Zhejiang Construction Investment Croup Co., Ltd. ==> ប្រធាន​និងអនុប្រធានស្ថានីយ៍​ថ្លឹង​រថយន្ត​ប្រព្រឹត្តអំពើពុករលួយពេញបន្ទុកផ្លូវជាតិ​លេខ​1​ភូមិកំពោ​តជ្រូក​ សង្កាត់​ព្រៃ​អង្គញ់​ ក្រុងបាវិត ខេតស្វាយរៀង ថ្លឹង​ឡាន​ប្រែក្លាយ​ជា​ជញ្ជីង​ថ្លឹង​លុយ ទាំងយប់ទាំងថ្ងៃអាងខ្នងប្រធានមន្ទីរសាធារណការខេត្តស្វាយរៀង ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកទំព័រថ្មីលើវិស័យស្ថាបត្យកម្ម វិស្វកម្ម សំណង់ និងនគរូបនីយកម្មនៅកម្ពុជា។ ==> ចោរឆក់ម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់! ==> គម្រោងដាក់ឲ្យដេញថ្លៃឃុំអភិវឌ្ឍន៍តាមការសង្កេតមើលមិនប្រក្រតីទៀតហើយ គឺរូបភាពដ៏ដែលៗ មានការឃុបឃិតរវាងក្រុមហ៊ុននឹងក្រុមហ៊ុនតាមរូបភាពជាស្ដែង.. ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតឥណ្ឌូណេសុី វាយតម្លៃជាវិជ្ជមានចំពោះចំណងការទូតនៃប្រទេសទាំងពីរ! ==> ពិធីប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកព្រែកប្រសព្វ និងឃុំទាំង ៨ក្នុងស្រុក ក្រោមអធិតីភាព ឯកឧត្តម សរ ចំរុង សមាជិកគណកម្មការធិការកណ្តាលគណបក្សប្រជាជន ជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ
0

សន្តិសុខ បែកគំនិត លួចម៉ូតូ និងទូរស័ព្ទដៃ ពីកន្លែងធ្វើការ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

 

សន្តិសុខ បែកគំនិត លួចម៉ូតូ និងទូរស័ព្ទដៃ ពីកន្លែងធ្វើការ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

បន្ទាប់ពីទទួលបានបណ្តឹងតាមរយៈលេខទូរសព្ទ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរាយការណ៍ថា មានករណីបុរសជាសន្តិសុខម្នាក់ បានធ្វើសកម្មភាព លួច ម៉ូតូ០១គ្រឿង និងលួចទូរស័ព្ទដៃចំនួន០៣គ្រឿង ដែលប្រព្រឹត្តទៅកាលពីវេលាម៉ោង២២និង៣០ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ នៅចំណុច អគារខុនដូរលេខ៣៥ ផ្លូវ៤៥៦កែង១២៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន នោះរួចមក។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់បញ្ជាដោយផ្ទាល់ ដល់ក្រុមការងារ ដែលមាន កម្លាំងមូលដ្ឋានអាវុធហត្ថ

ខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យឈ្មោះ រស់ ផល្លីដាលីន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាសន្តិសុខ ធ្វើការ និងស្នាក់នៅទីតាំងកើតហេតុខាងលើ កាលពីវេលាម៉ោង០៧និង២០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្លូវ៥២៨ កែង២៨៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។ ដោយចាប់យកវត្ថុតាង ម៉ូតូ០១គ្រឿងម៉ាក Honda Today ពណ៌ផ្កាឈូក ស្លាកលេខកំពង់ធំ 1M-0014 និងទូរស័ព្ទដៃចំនួន០៣គ្រឿង ដោយក្នុងនោះមាន ទូរស័ព្ទម៉ាក Realme ពណ៌ខៀវចំនួន០២គ្រឿង និង ម៉ាក iPhone 11pro ពណ៌ស្លែ ០១គ្រឿង ប្រគល់ជូនជនរងគ្រោះវិញផងដែរ។

ក្រោមវិធានការជំនាញជនសង្ស័យខាងលើបានសារភាពឲ្យដឹងថា ខ្លួនពិតជាបានធ្វើ សកម្មភាពលួចម៉ូតូ០១គ្រឿង និងទូរស័ព្ទដៃចំនួន០៣គ្រឿង ពីកន្លែងខ្លួនធ្វើការ ពិតប្រាកដមែន។

ជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com