ល្បែងស៊ីសងភ្នាល់ដាក់លុយ( ជល់មាន់តាមទូរទស្សន៍អនឡាញ)មួយកន្លែង មុខវត្តគោកបញ្ជាន់កំពុងបើកលេងយ៉ាងអនាធិបតេយ្យ!
ភ្នំពេញ៖ ប្រជាពលរដ្ឋបានរាយការណ៍មកថាមានគេកំពង់បើកល្បែងស៊ីសងប្រភេទជាពិសេស(ល្បែស៊ីសងភ្នាល់បញ្ជល់មាន់តាមអនឡាញ)មួយកន្លែងដែលមានទីតាំងនៅចូលក្នុងក្លោងទ្វាវត្តគោកបញ្ជាន់ ស្ថិតក្នុងភូមិចោមចៅទី៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីប្រជាពលរដ្ឋដដែលបានបង្ហើបឲ្យដឹងទៀតថាក្រៅពីល្បែងបញ្ជល់មាន់អនឡាញខុសច្បាប់ នៅទីតាំងនេះ ក៏នៅមានល្បែងឆ្នោតឡូតូផងដែរ។
ប្រជាពលរដ្ឋដែលមិនចូលចិត្ដលេងល្បែង បានលេីកឡេីងថា គាត់មានការ ភ័យខ្លាចជាខ្លាំងដោយក្នុងមូលដ្ឋានរបស់ពួកគាត់សំបូរទៅដោយល្បែងស៊ីសង ដែលជាឫសគល់ នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ អំពើហិង្សាក្នុងគ្រួសារជាដើម ជាហេតុនាំឲ្យប្រជាពលរដ្ឋមានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមផងដែរ ។
ទាក់ទងទៅ និងល្បែងស៊ីសងខាងលើនេះ ប្រជាពលរដ្ឋសូមសំណូមពរលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដែលទេីបនិងឡេីងកាន់ដំណែងថ្មីនិងលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មេត្តាចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់បញ្ជល់មាន់អនឡាញនេះ ដើម្បីឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ។