ពលរដ្ឋឆ្លើយថា÷ទីតាំងល្បែងអនឡាញមួយនេះហេតុអ្វីអាជ្ញាធរមិនអើពើបង្ក្រាប..
ទីតាំងល្បែងស៊ីសងខុសច្បាប់ ដុះស្លែ នៅខណ្ឌដង្កោ កំពុងតែបើកដំណើរការបានយ៉ាងរលូន ដោយគ្មានការរំខានដល់សមត្ថកិច្ចពាក់ព័ន្
ភ្នំពេញ៖ ទីតាំង ល្បែងស៊ីសងខុសច្បាប់ ដុះស្លែ ជល់មាន់អនឡាញ បង្កប់ក្នុងតារ៉ាងបាល់ទះផ្លូវចូលបុរី ML ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោរ រាជធានីភ្នំពេញ កំពុងតែបើកដំណើរការបានយ៉ាងរលូន ដោយគ្មានការរំខានដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានបន្តិចសោះឡើយ។
ប្រជាពលរដ្ឋកំពុងតែមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះ ទីតាំងបនល្បែងខុសច្បាប់ មួយកន្លែងនេះ ព្រោះឃើញថាមួយថ្ងៃៗ មានជនញៀនល្បែង ជាច្រើនចេញចូលយ៉ាងសស្រាក់សស្រាំ ដោយគ្មានខ្លាចសមត្ថកិច្ចបន្តិចឡើយ។
ប្រជាពលរដ្ឋស្នើសុំដល់លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ និងលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ សូមជួយបញ្ជាកម្លាំងក្រោមឱវាទចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង៕