ពិធីប្រកាសតែងតាំង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង..
ខេត្តកោះកុង:ប្រកាសតែងតាំង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ចំនួន ៥រូបក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រឹកថ្ងៃចន្ទ័ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ដែលមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីខេត្ត ដែលពិធីនេះប្រព្រឹត្តទៅនៅខេត្តកោះកុង។