ការថែទាំជាប្រចាំចំពោះសួនច្បារទ្រូងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ រដ្ឋបាលស្រុកពញាឮ ដោយមានការស្រោចទឹក ដាក់ជី និងការដាំស្មៅបន្ថែម ព្រឹកថ្ងៃអង្គារ៍ ៣រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២២។
លោក ថន សុវណ្ណា អភិបាល នៃគណៈអភិបាលស្រុក លោក អោក ស្រ៊ុន ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំក្រុមការងារដោយមានការចូលរួម លោកលោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកលោកស្រីគណៈអភិបាលរងស្រុក លោកលោកស្រីប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ ជំនួយការភូមិ ប្រជាការពារ យុវជន ស ស យ ក កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ មានឃុំពញាឭ និងឃុំព្រែកតាទែន បានដាំដើមឈើជ្រៃក្រឹមចំនួន៦០០ដើម នៅតាមសួនច្បារតាមទ្រូងផ្លូវ ចាប់ចំណុចព្រំប្រទល់ ឃុំព្រែកតាទែន និងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មកដល់ឃុំពញាឮ ដើម្បីអោយសួនច្បារតាមទ្រូងផ្លូវមានសោភ័ណភាពស្រស់បំព្រង។
តាមការចង្អុលបង្ហាញ ពីលោក ថនសុវណ្ណា អភិបាល នៃគណអភិបាលស្រុក ក្រុមការងារបានសហការជាមួក្រុមប្រឹក្សាឃុំផ្សារដែក លោកមេភូមិភ្នំ បានចុបាញ់ថ្នាំសម្លាប់សត្វមូស ការងារជំងឺគ្រុនឈិ នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ នីមួយៗ ដោយប្រជាពលរដ្ឋមានការសប្បាយរីករាយចំពោះការយកចិត្តទុកដាក់ប្រជាពលរដ្ឋ ពីលោកអភិបាល នៃគណៈអភិបាលស្រុក ដែលរដូវនេះសត្វបង្កអោយមានជំងឺគ្រុនឈិ។