នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២២ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានអញ្ញើញជាអធិបតីដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅបន្តរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក។
ក្នុងនោះក៏មានការអញ្ញើញចូលរួមដោយ លោកនាយក-នាយករងរដ្ឋបាលស្រុក មេបញ្ជាការ-មេបញ្ជាការរងកងកម្លាំងទាំងបី លោក-លោកស្រីប្រធានអង្គភាពចំណុះរដ្ឋបាលស្រុក ប្រធានការិយាល័យសុខាភិបាលប្រតិបត្តិស្រុកល្វាឯម ប្រធានផ្នែកសាខាពន្ធដារស្រុក នាយសង្កាត់ជលផលស្រុក លោក-លោកស្រីមេឃុំទាំង១៥ លោកនាយប៉ុស្ត៍រដ្ឋបាលឃុំទាំង១៥ និងប្រធានប្រជាការពារឃុំទាំង១៥៕