ឯកឧត្តមប៉ែនកុសល្យអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល ក្រុងសំរោង ខេត្តឧត្តរមានជ័យ
(ឧត្តរមានជ័យ)៖ ប្រកាសឱ្យចូលកាន់មុខតំណែងអភិបាលក្រុងសំរោងជាផ្លូវការ នៅព្រឹកថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០២២ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តាមមន្ទីរ អង្គភាព នានានិងស្ថាប័នពាក់ព័ន្ធជាច្រើននាក់ទៀត។
យោងតាមអនុក្រឹត្យលលេខ១១៩ អ ន ក្រ.បកចុះថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២២ស្តីពីការកំណតើចំនួនគណអភិបាលរាជាធានីគណអភិបាលខេត្ត គណអភិបាលក្រុងគណអភិបាលស្រុក គណអភិបាលខ័ណ្ឌ យោងតាមសណើររដ្ធមន្ត្រីក្រសួងមហាផ្ទៃ។សម្រេចតែងតាំងមន្ត្រីរាឃការចំនួន២រូបឲ្យកាន់តំណែងជាអភិបាលក្រុងស្រុកនៃខេត្តឧត្តរមានជ័យដូចមានរាយនាមខាងក្រោម:
១/លោកងួនទ្ធី រិទ្ធ ឋានន្តរស័ក្តិថ្នាក់លេខ៦ជាអភិបាលនៃគណអភិបាលស្រុកអន្លង់វែង។២/លោកផុនចាន់និលឋានន្តរស័ក្តិថ្នាក់លេខ១ជាអភិបាលនៃគណអភិបាលក្រុងសំរោង។
ឆ្លៀតនៅក្នុងឱកាសនេះដែរ ឯកឧត្តមប៉ែន កុសល្យ បានថ្លែងលើកទឹកចិត្ត និងផ្តាំផ្ញើដល់លោកអភិបាលក្រុង /ស្រុកដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវយកចិត្តទុកដាក់អនុវត្ត តួនាទី ភារ:កិច្ច ក្នុងការបំពេញការងារ ប្រកបដោយមន សិការ វិជ្ជាជីវ: និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងមានកិច្ចសហការល្អ មានសាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងចូលរួមចំណែកធ្វើឲ្យការអនុវត្តការងារក្នុងជួរគណៈអភិបាលខេត្ត កាន់ែតមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល។ជាងនេះទៅទៀតចូលរួមសហការកម្លាំងជំនាញពាក់ព័ន្ធធ្វើការបង្ក្រាបនូវល្បែងសុីសងគ្រប់ប្រភេទព្រោះថាសព្វថ្ងៃបញ្ហាដែលកើតមានល្បែងសុីសងនៅតាមមូលដ្ថានគឺជាជំងឺមហារីកសង្គមតែយើងត្រូវតែមានការទប់ស្កាត់ដើម្បីកាត់បន្ថយនៃភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ធ។
សូមជម្រាបថា ឯកឧត្តមប៉ែនកុសល្យអភិបាលខេត្តឧត្តរមានជ័យបានមានប្រសាសន៏បន្តថា ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្ត ឲ្យកាន់តែមានការរីកចម្រើនប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរជាក់ស្តែង ពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានកាន់តែល្អជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលបានផលច្រើនជាងមុន។ ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបាវចនាពីរគឺ «កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ» ដោយស្មារតីឯករាជ្យផងដែរ។