លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងគណៈស្នងការ រួមទាំងមន្ត្រីនគរបាលក្រោមឱវាទទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ សូមផ្ញើសារសម្តែងនូវការអបអរសាទរ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ពីតុលាការយុត្តិធម៌ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងសំណុំរឿងបរិហាកេរ្តិ៍ ប្តឹងទណ្ឌិត សម រង្ស៉ី។