ថ្ងៃព្រហស្បតិ៍័ ទី២២ ខែឧសភា ឆ្នាំ2025
ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានជ្រាបពាក់ព័ន្ធគណនីហ្វេសប៊ុកឈ្មោះ Aisyah Seom ដែលបានបង្ហោះមានខ្លឹមសារ (ដោយសរសេរមានខុសអក្ខរាវិរុទ្ធ)ថា៖ ==> ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិង លោកជំទាវ ជា សុីណា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ==> ១១ថ្ងៃ សមត្ថកិច្ចបង្ក្រាប និងបញ្ជូនក្រុមក្មេងទំនើងជិត ៦០នាក់ទៀតទៅពន្ធនាគារ! ==> ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខដល់សមាជិកចំនួន២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន! ==> ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បានចូលរួមជា​កិត្តិយស​ក្នុងពិធីបិទប្រលងសូត្រគម្ពីរអាល់គួរអាល់នុលការីមថ្នាក់ជាតិលើកទី៣២ និងសូត្រចាំមាត់លើកទី៦ ២០២៥ក្រោមប្រធានបទ «ឥស្លាមនិងបច្ចេកវិទ្យា» ក្រោមអធិបតីភាព​ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ==> ឯកឧត្តម​បណ្ឌិត​អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ចូលរួម​ពិធី​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី ជាមួយ​ក្រុម​កា​ងារ​សារព័ត៌មាន សម្ដេច​តេជោ ហ៊ុន សែន និង​ក្រុមការងារ​សារព័ត៌មាន សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ==> គោលដៅលម្ហែបៃតងភ្នំខ្នងផ្សារ ជាក្តីសង្ឃឹមថ្មីសម្រាប់សហគមន៍តំបន់ការពារធម្មជាតិ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឆេង សំអឿន ស្នងការរងជាតំណាងចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមនិងដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទសហការការពារសន្តិសុខ
0

  ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងកសិកម្ម ឌិត ទីណា ធ្វើទស្សនកិច្ចសិក្សានៅរោងចក្រម៉ាស៊ីនកិនស្រូវ នៅខេត្តបាត់ដំបង ដើម្បីឈ្វេងយល់ពីខ្សែច្រវាក់បន្ទាប់នៃផលិតកម្មស្រូវនៅកម្ពុជា

 

ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងកសិកម្ម ឌិត ទីណា ធ្វើទស្សនកិច្ចសិក្សានៅរោងចក្រម៉ាស៊ីនកិនស្រូវ នៅខេត្តបាត់ដំបង ដើម្បីឈ្វេងយល់ពីខ្សែច្រវាក់បន្ទាប់នៃផលិតកម្មស្រូវនៅកម្ពុជា
???????
ក្រោយពីបានទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២ ឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សិក្សាអំពីការផលិតស្រូវពូជគុណភាពខ្ពស់ ដើម្បីផ្គត់ផ្គង់ជូនដល់ប្រជាកសិករខ្មែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំបន្ទាន់មួយជាមួយភាគីពាក់ព័ន្ធនៅក្នុងខ្សែច្រវាក់ផលិតកម្មស្រូវ ដើម្បីពិភាក្សាអំពីរឿងនេះ។
កិច្ចប្រជុំនេះ ធ្វើឡើងនាវេលាថ្ងៃដដែល នៅក្រុមហ៊ុនបៃតងកម្ពុជា នាខេត្តបាត់ដំបង រវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោកឧកញ៉ា ភូ ពុយ អគ្គនាយកក្រុមហ៊ុនបៃតងកម្ពុជា តំណាងរោងម៉ាស៊ីនកិនស្រូវ ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀត ដូចជាភ្នាក់ងារប្រមូលទិញស្រូវ និងអ្នកផលិតពូជស្រូវសម្រាប់ផ្គត់ផ្គង់ដល់ប្រជាកសិករ។ នៅក្នុងកិច្ចប្រជុំដែលមានរយៈពេលជាងមួយម៉ោង ភាគីពាក់ព័ន្ធទាំងអស់បានផ្ដោះប្ដូរយោបល់គ្នាយ៉ាងផុលផុសអំពីសេណារីយ៉ូទាំងឡាយណា ដែលអាចឈានទៅកាត់បន្ថយចំណាយរបស់ប្រជាកសិករ។

ការពិភាក្សាគ្នាយ៉ាងលម្អិតនិងសព្វជ្រុងជ្រោយប្រកបដោយលក្ខណៈស្ថាបនា ជាពិសេសទាក់ទនឹងទៅនឹងផែនការផលិតពូជស្រូវដែលមានគុណភាពខ្ពស់សម្រាប់ប្រជាកសិករឱ្យសមស្របទៅតាមតម្រូវការទីផ្សារ បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងក្ដីសង្ឃឹមថា ផែនការយុទ្ធសាស្ត្រថ្មីនេះនឹងអាចជួយគាំទ្រខ្សែច្រវាក់ផលិតកម្មស្រូវឱ្យមានភាពរលូនជាងមុន ចាប់តាំងពីនៅវាលស្រែរហូតដល់ទីផ្សារតែម្ដង ធ្វើយ៉ាងណាជួយដល់ប្រជាកសិករឱ្យទទួលបានទិន្នផលស្រូវប្រសើរជាងមុន ទាំងគុណភាពនិងបរិមាណ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្ដាប់នូវធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងបានផ្ដល់យុទ្ធសាស្ត្រដោះស្រាយតាមលក្ខណៈវិទ្យាសាស្ត្រ ធ្វើយ៉ាងណាកាត់បន្ថយឱ្យបានជាអតិបរមានូវការប្រឈមចំពោះមុខ ដើម្បីឈានទៅសម្រេចឱ្យបាន ការផ្គត់ផ្គង់ស្រូវពូជដែលមានគុណភាព ផ្ដល់ទិន្នផលខ្ពស់ កាត់បន្ថយការចំណាយ ដែលអាចអនុញ្ញាតឱ្យបងប្អូនប្រជាកសិករទទួលបានផលចំណេញច្រើនជាងមុន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com