ព្រឹកថ្ងៃសុក្រ ១០រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកល្វាឯម ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុក លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុក មន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាស្រុក មេបញ្ជាការកងកម្លាំងទាំងបី ប្រធាន អនុប្រធានការិយាល័យជំនាញជុំវិញស្រុក មេឃុំ នាយប៉ុស្តិ៍រដ្ឋបាលឃុំ និងមន្ត្រីរាជការសាលាស្រុកប្រមាណ៤០០នាក់។