លោក យ៉ែម លក្ខិណា ប្រធានគណកម្មាធិការអនុសាខ រួមដំណើរដោយក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍ជូនដល់គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់របើកដំបូល ចំនួន៧ គ្រួសារ..
ថ្ងៃសៅរ៍ ១១ រោច ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២
អនុសាខាកាកបាទស្រុកកំពង់លែង ដឹកនាំដោយលោក យ៉ែម លក្ខិណា ប្រធានគណកម្មាធិការអនុសាខ រួមដំណើរដោយក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍ជូនដល់គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់របើកដំបូល ចំនួន៧គ្រួសារ នៅភូមិជើងគ្រួស ឃុំស្វាយរំពារ ដែលក្នុងនោះទទួលបានអង្ក៣០គីឡូក្រាម មី១កេស ត្រីខ ១យូ ឃីត១ និងថវិកា ២០.០០០រៀល ។ក្នុងឱកាសនោះលោក យ៉ែម លក្ខិណា បានពាំនាំប្រសាសន៍ផ្ដាំផ្ញើរបស់សម្ដេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង លោកតែងតែគិតគួរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ហើយការលំបាករបស់ប្រជាពលរដ្ឋ គឺជាការលំបាករស់ថ្នាក់ដឹកនាំ និងសូមអោយបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិ ដូចជាខ្យល់កន្ត្រាក់ជាដើម ហើយនាពេលខាងមុខនេះជារដូវប្រាំងសូមមានប្រុងប្រយ័ត្នចខ្ពស់ចំពោះភ្លើងចន្ក្រានដែលអាចកើតឡើងមកពីការធ្វេសប្រហេស។