រដ្ឋបាលស្រុកល្វាឯម បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារស្រុក ក្រោមអធិបតីភាព លោកជំទាវ នួន នារតី…
នៅព្រឹកថ្ងៃពុធ ១៥រោច ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលស្រុកល្វាឯម បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារស្រុក ក្រោមអធិបតីភាព លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្ដាល ។ ក្នុងនោះមានការអញ្ជេីញចូលរួមពី លោកស្រីប្រធាន អនុប្រធាន ព្រមទាំងលោក លោកស្រីសមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារស្រុក។