ទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែងបើកបានយ៉ាងរលូតប្រៀបដូចបំបាំងខ្លួនដែលសមត្ថកិច្ចហាក់មើលមិនឃើញ
ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ដល់ធំ «ភ្នាល់បៀរ ភ្នាល់បាល់ មាន់ជល់ និងល្បែងស៊ីសង ផ្សេងទៀតប្រភេទតាមអនឡាញ» ស្ថិតនៅតាមបណ្តោយផ្លូវ៤៧៤ ចំតារាងបាល់ទះ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានបុគ្គលម្នាក់ ឈ្មោះវិរះ ជាអ្នកមើលការខុសត្រូវ នៅតែបន្តបើកដំណើរការបានយ៉ាងរលូន ដោយគ្មានអាជ្ញាធរនិងសមត្ថកិច្ច ក្នុងមូលដ្ឋានណាម្នាក់ហ៊ានចេញមុខមកបង្ក្រាបឡើយ។
ពាក់ព័ន្ធនឹង ករណីខាងលើនេះ មហាជនជាច្រើន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះទីតាំងល្បែងស៊ីសងខុសច្បាប់កំពុងតែកើតឡើងក្នុងមូលដ្ឋានចំការមន បែរជាលោក កៀង លក្យ័អភិបាលខណ្ឌ ហើយនិងលោក យិន សាន អធិការនគរបាលខណ្ឌ មិនហ៊ានបង្ក្រាប (ទោះបីជាមានការទទួចស្នើសុំ)។
«ប្រជាពលរដ្ឋជាច្រើនបានបន្តនិងរិះគន់ចំៗ ចំពោះភាពអសកម្មរបស់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ក្រោមហេតុផល៖ បទល្មើសល្បែងស៊ីសងខុសច្បាប់ កំពុងតែធ្វើព្យុះ ធ្វើភ្លៀងក្នុងមូលដ្ឋាន បែរជាគ្មាននរណាម្នាក់ហ៊ានចេញមុខមកបង្ក្រាប»
«ប្រជាពលរដ្ឋបានបន្ថែមទៀតថា ទង្វើនិងសកម្មភាព របស់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន កំពុងតែអនុវត្តផ្ទុយពីគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ជាពិសេស បទបញ្ជា០៦របស់អគ្គស្នងការ នគបាល ជាតិនៃក្រសួង មហាផ្ទៃ ក៏ដូចជាអនុសាសន៍របស់ សម្តេច តេជោហ៊ុនសែន បានដាក់ឲ្យមន្ត្រីថ្នាក់ក្រោម បង្ក្រាបរាល់បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋាន ។
ប្រជាពលរដ្ឋជាច្រើនសុំសំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់មន្ត្រីជំនាញក្រោមឱវាទចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើដោយក្តីអនុគ្រោះ ៕