ហាងកាហ្វេ( នីតា កាហ្វេ) បង្កប់ល្បែងស៊ីសងមាន់ចូលតាមអនឡាញ កាសុីណូ យីហោ បំពានបំរាមរាជរដ្ឋាភិបាល!
រាជធានីភ្នំពេពញ: ទោះបីជាសម្តេចតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាល ចេញបញ្ជាឲ្យបង្ក្រាបបទល្មើសល្បែងសុីខុសច្បាប់គ្រប់ទំរង់ នៅក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជាក្តី។ បែរជាម្ចាស់ហាងការហ្វេ (នីតា កាហ្វេ) ដែលមានទីតាំងនៅក្នុងនៅចំនុច ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជនីភ្នំពេញ កំពុងកំពុងផ្គើននិងបទបញ្ជារបស់រាជរដ្ឋាភិបាលហ៊ានបើកល្បែងស៊ីសងបង្កប់ក្នុងហាងកាហ្វេ។បើកឲ្យពលរដ្ឋចូលលេងល្បែងសុីសងមាន់ជល់អនឡាញ និងល្បែងផ្សេងទៀត យ៉ាងគគ្រឹកគគ្រេងដោយគ្មានការទប់ស្កាត់ និងបង្ក្រាប ពីសំណាក់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានសោះឡើយ។
ជារៀងរាល់ថ្ងៃ គេសង្កេតឃើញ ក្រុមអ្នកលេងល្បែង នាំគ្នាចូលលេងយ៉ាងពពាក់ពពូន នៅក្នុងហាងកាហ្វេ (នីតាកាហ្វេ) រហូតអ្នកខ្លះចាញ់បោសគូទខោ។
យោងតាមសម្ដីបុរសម្នាក់ ជាអ្នកលេងល្បែងនៅទីតាំងខាងលើនេះ បានប្រាប់មកអង្គភាពសារព័ត៌មានពេញចិត្តមេឌាថា ទីតាំងខាងលើនេះ ទើបតែបើកលេងបានរយៈពេលចំនួន០៥ថ្ងៃប៉ុណ្ណោះ ហើយមានបុរសម្នាក់ឈ្មោះឈីត
ជាអ្នកទទួល មើលការខុសត្រូវលើបនល្បែងស៊ីសងបង្កប់ក្នុងហាងកាហ្វេ(នីតា កាហ្វេ)នេះផ្ទាល់។
ពលរដ្ឋរស់នៅក្នុងសង្កាត់ចោមចៅ១ រិះគន់ថា ល្បែងជល់មាន់តាមអនឡាញ ភ្នាល់ដាក់ប្រាក់ ខាងលើនេះអាចដំណើរការបាននិងមានអ្នកលេងល្បែង ចូលលេងយ៉ាងពពាក់ពពូនដោយខុសច្បាប់បែបនេះ ទំនងមានការបិទភ្នែក បិទត្រចៀក ពីសំណាក់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចែកប្រយោជន៍គ្នាក៍ថាបាន ទើបអាជ្ញាធរពាក់ព័ន្ធមិនធ្វើការបង្ក្រាប តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ។
ប្រភពខាងលើឲ្យដឹងថា មេការបនល្បែងខាងលើអួតក្អេងក្អាងថា ទីតាំងលេងល្បែងរបស់ខ្លួនខាងលើ មានសុវត្ថិភាពខ្លាំងណាស់ គ្មានសមត្ថកិច្ចណាហ៊ានធ្វើការបង្ក្រាបឡើយ បើទោះបីជារាជរដ្ឋាភិបាល កំពុងដាក់បទបញ្ជាឲ្យបង្ក្រាបល្បែងខុសច្បាប់ និងមានច្បាប់នៅទូទាំងប្រទេសក៏ដោយ ព្រោះមានមន្រ្តីដ៏មានអំណាច ជាអ្នកចាំកាងចាំការពារ និយាយអ្វីលោក ម៉ន វុទ្ធី អធិការខណ្ឌ សូម្បីលោកសក់ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌទើបឡើងថ្មីក៏មិនហ៊ានចេញមុខបង្រ្កាបដែរ ?
ចំពោះករណីបនល្បែងបំពានបំរាមរបស់រាជរដ្ឋាភិបាលខាងលើនេះ អង្គភាពសារព័ត៌មានយើង មិនអាចសុំការបកស្រាយពីលោកឈីត មេការបន់ល្បែងខាងលើនេះបានឡើយ ដោយគ្មានលេខទូរសព្ទទំនាក់ទំនង។។
ទោះយ៉ាងណាក៏ដោយពលរដ្ឋនិងមហាជនស្នើឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គួរតែចាត់គណៈបញ្ជារការឯកភាពក្រុងចុះពិនិត្យ និងធ្វើការបង្ក្រាបទីតាំងបើកលេងល្បែងសុីខាងលើផង ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់បទបញ្ជារដល់អាជ្ញាធរ ទូរទាំងប្រទេស អោយបិតល្បែងសុីសង៕