ត្រកូលអ្នកនេសាទម្នាក់ផ្ទុះកាសរសើរពីសំណាក់លោកគ្រូអ្នកគ្រូ !!!
កំពង់ឆ្នាំង: កុមារីម្នាក់ឈ្មោះ អ៊ិន ស្រីនោរៀននៅសាលាអនុវិទ្យាល័យទន្លេក្រៅ ត្រូវបានជួយផ្តល់កំលាំងចិត្តពីអាណាព្យាបាលពិសេសលោកនាយកសាលាលោកគ្រូ ហួត ប៊ុនធឿន និងលោកគ្រូ អ្នកគ្រូបន្ទុកថ្នាក់ ជួយឧបត្ថមសម្ភារ:សិក្សាដើម្បីបន្តការសិក្សានាពេលខាងមុខ នៅសាលាវិទ្យាល័យព្រះបាទសុរ៉ាម្រឹតក្រុងកំពង់ឆ្នាំង បើតាម ប្រវត្តិខ្លះៗកុមារីម្នាក់នេះឧស្សាព្យាយាមរៀនសូត្រ និងផ្តល់បទពិសោធដល់មិត្តរួមថ្នាក់ នៃជីវិតក្រីក្រ
អោយខិតខំក្រេបជញ្ជួកយកចំណេះដឹងដែលលោកគ្រូអ្នកគ្រូមាន ដើម្បីក្លាយខ្លួនជាកូនល្អ ជាពលរដ្ឋដ៏ល្អក្នុងសង្គមជាតិ
ទោះក្នុងកាល:ទេស:ណាក៏ដោយ។
បើតាមការអោយដឹងពីកុមារី ភី លំហេង បានអោយដឹងថារូបគេទាំងពីរនាក់បានបោះខ្ទមនៅ ដីចម្កាតាដូងដើម្បីងាយស្រួលក្នុងការទៅសិក្សាដីលោកតាដូងផ្តល់នូវសរ:សំខាន់ ផ្នែកបំនិនជីវិត ព្រីជូនដោយមិនគិតថ្លៃសេ វ៉ាពីលោកតាដូងផ្ទាល់ មិនថាសិស្ស អុិន ស្រី នោះទេសិស្សឯទៀតក៏ដូចឆ្នោះដែអោយតែសិស្សមកពីជនបទ ។
លោកតាដូងជាបុគ្គលកំរ៉រកបានសម្រាប់សិស្សគ្មានលទ្ធិភាពបន្តការសិក្សាលោកតែងយកចិត្តទុកដាក់អោយសិស្សគ្រប់រូបបសនបោះខ្ទមនៅ។
កុមារី ទាំងពីរអំពាវនាវដល់សប្បុរសជនពិសេសលោកនាយក លោកគ្រូអ្នកគ្រូបង្ហាត់ម៉ោងគួរ អនុញ្ញាតិអោយពួកគាត់បានចូលរៀនគួរផង ពិសេសដែរនោះ អំពាវនាវដល់លោកស៊ុនសុវណ្ណារឹទ្ធ អភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំងមេត្តាជួទំនុបបំរ៉ុង អោយកុមារី ភី លំហេង កុមារីអ៊ិន ស្រីនោ បានរៀនសូត្រក្នុងបំណងក្លាយជា អ្នកគ្រូនាពេលខាងមុខ នេះ ។ ជូនពរលោកគ្រូអ្នកគ្រូ លោតាដូង មន្ត្រីរាជការក្នុងខេត្តកំពង់ឆ្នាំង សូមប្រកបពុទ្ធពរបួនគឺ អាយុ វណ្ណ សុឃះ ពល: កំបីខានឡើយ។
ដកស្រង់អត្ថបទ: អ៊ិន ស្រីនោ ថ្នាក់ទី៩A