ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជួបពិភាក្សាការងារជាមួយអភិបាលក្រុងនៃសាធារណរដ្ឋកូរ៉េពាក់ព័ន្ធការជ្រើសរើសពលករ
(ខេត្តកណ្ដាល)៖ រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល ជួបពិភាក្សាការងារជាមួយអភិបាលក្រុង Choi Dong-in of Heupect នៃសាធារណរដ្ឋកូរ៉េ ពាក់ព័ន្ធនឹងការជ្រើសរើសពលករកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ នៅសាលាខេត្តកណ្តាល។
គោលបំណងនៃជំនួបពិភាក្សានេះ ដើម្បីពិនិត្យ ពិភាក្សា អំពីលទ្ធភាពនៃការបញ្ចូនពលករទៅធ្វើការងារនៅសាធារណរដ្ឋកូរ៉េ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងជាឱកាសដ៏ល្អដល់យុវជន ប្រជាជននៅក្នុងមូលដ្ឋានខេត្ត ដើម្បីបង្កើនប្រាក់ចំណូលសេដ្ឋកិច្ចគ្រួសារ បង្កើនជំនាញ និងបទពិសោធន៍ ពិសេសដល់យុវជន ដើម្បីយកចំណេះដឹងទាំងនោះ មកជួយអភិវឌ្ឍមូលដ្ឋានខេត្តកណ្ដាល ឲ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ថែមទៀត៕