កាន់តែលឿន កាន់តែងាយស្រួលហើយ, ពេលនេះប្រជាជនទាំង១០សង្កាត់ក្នុងក្រុងតាខ្មៅអាចប្រើសេវាសាធារណ:តាមអនឡាញបានហើយ.….
កណ្ដាល៖ ក្រោយពីបានទទួលការផ្សព្វផ្សាយនិងចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគបាលខេត្តកណ្ដាលទៅកាន់អធិការដ្ឋានគ្រប់ក្រុង ស្រុក ពេលនេះលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគបាលក្រុងតាខ្មៅ បានធ្វើសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋទាំង១០សង្កាត់ដែលគ្រប់អាយុអាចបំពេញបែបបទនៅតាមផ្ទះ ដោយប្រើបច្ចេកវិទ្យាអនឡាញ ដូចជា Telegram, Whatsapp, Website , Facebook Laptop ឬ Computer ។
លោកវរសេនីយ៍ឯក យី វណ្ណដា បានឲ្យដឹងនៅថ្ងៃទី២២ ខែធ្នូនេះថា លក្ខណ:សំខាន់បំផុតនាពេលនេះ កងកម្លាំងនគរបាលក្រុងតាខ្មៅមានការមមារញឹកអមដោយការយកចិត្តទុកដាក់ផ្ដោតទៅលើការធ្វើ ឬការប្ដូរឲ្យបានឆាប់រហ័សនូវអត្តសញ្ញាណប័ណ្ឌសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ជូនបងប្អូនប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅទាំងមូល និងបានផ្សព្វផ្សាយសេចក្ដីជូនដំណឹងតាមបណ្ដារប៉ុសិ៍្ដនគបាលរដ្ឋបាលជូនបងប្អូនប្រជាពលរដ្ឋឲ្យបានយល់ដឹងអំពីបញ្ហាខាងលើនេះ ងាយស្រួលដល់ពួកគាត់យកទៅបំពេញបែបបទ ដើម្បីធ្វើការ និងតម្រូវការផ្សេងៗ និងជាការឆ្លើយតបជូនដល់ប្រមុខរាជរដ្ឋាភិបាលផងដែរ។
បើយោងតាមសម្ដីរបស់មជ្ឈដ្ឋានសាធារណ:នៅតាមតុកាហ្វេនានាក្នុងក្រុងតាខ្មៅថា ពួកគាត់មានសេចក្ដីត្រេចអរ រីរាយណាស់ចំពោះសកម្មភាពរបស់មន្ត្រីប៉ូលិសដែលបានខិតខំបំពេញភារកិច្ចកិច្ចទាំងយប់ ទាំងថ្ងៃបានល្អប្រសើរដល់ពួកគាត់៕