នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ព្រមទាំងបិតា មាតា និងក្រុមគ្រួសារ ដោយមានការចូលរួមពីលោក-លោស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង លោកមេបញ្ជាការវរៈ៦០៥ លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ និងមន្ត្រីក្រោមឱវាទ បានចូលរួមគោរពវិញ្ញានក្ខន្ធសពមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ ដែលត្រូវជាញោមប្រុសបង្កើតរបស់ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ១១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នាវេលាម៉ោង២០:៣៨នាទីយប់ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ ដែលប្រារព្ធធ្វើនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិរកោកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។