សូមអបអរសាទរចចំពោះស្រុកល្វាឯមដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល…
ថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២
លោក កន សុខកាយ អភិបាល នៃគណ:អភិបាលស្រុក បានដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលស្រុកល្វាឯម ចូលរួមកម្មវិធីអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី៣១ និងដង្ហែរពានជ័យលាភី ក្នុងពិធីប្រកាសទទួលស្គាល់ផ្លូវការខេត្តកណ្ដាលជាខេត្តទី៣ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៏ជនបទ ។