បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យក្រុមគ្រួសារអ្នកឧកញ៉ា គិត ម៉េង ចូលជួបនៅថ្ងៃនេះ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងឧត្តមភរិយា នៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងភរិយា ព្រមទាំងកូនៗ ចូលជួបដល់គេហឋាន ដើម្បីជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល និងបានសន្ទនាសួរសុខទុក្ខ រួមទាំងបានពិភាក្សាលើការងារមួយចំនួន ប្រកបដោយបរិយាកាសរីករាយស្និទ្ធស្នាលជាទីក្រៃលែង។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអរគុណយ៉ាងជ្រាលជ្រៅដល់អ្នកឧកញ៉ា គិត ម៉េង សម្រាប់ពាក្យពេចន៍ជូនពរក្នុងឱកាសចូលឆ្នាំសកល។
ជាមួយគ្នានោះ ឯកឧត្ដមបណ្ឌិតបានបន្តអរគុណដល់អ្នកឧកញ៉ា គិត ម៉េង ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្ររាល់សកម្មភាពសង្គម ដែលដឹកនាំដោយរូបលោក ក៏ដូចជាភរិយា៕