ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចផ្តល់ទិន្នន័យ​ជូនទៅសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដើម្បីធ្វើការ​វាយតម្លៃ​អចលនទ្រព្យឱ្យមានសង្គតភាពនិងជាក់ស្តែង ជាឧត្តមប្រយោជន៍​របស់អតិថិជន និងសេដ្ឋកិច្ចកម្ពុជា ==> រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ==> ឯកឧត្តម​ ង៉ូវ​ បូរីណា​ បាន​អញ្ជើញ​ជា​អធិបតី​ ក្នុងកម្មវិធីមីទ្ទិញអបអរសាទរខួប​លេីកទី៤៦​ នៃ​ទិវា​ជ័យជំនះ​ ៧មករា​ សាលាសង្កាត់ព្រះស្រែ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបក្រុមក្មេងទំនើង០៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា! ==> កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញល្បាត ត្រួតពិនិត្យក្រុមក្មេងទំនើងប្រមូលផ្តុំគ្នាកណ្តាលអាធ្រាតមិនទាន់ចូលលំនៅដ្ឋាន ផឹកស្រា ជក់វែប នៅទីសាធារណៈយ៉ាងអនាធិបតេយ្យ ==> ពិធីបើកការប្រកួតកីឡាបាល់ទាត់ និងប៉េតង់ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ ==> លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិកទាំងអស់សូមគោរពជូនពរបវរ
0

ក្រសួងអប់រំ យុវជន និងកីឡា នឹងដាក់សម្ពោធឱ្យប្រើប្រាស់ប្រព័ន្ធសាលារៀនឌីជីថល «Wiki School» នៅវិទ្យាស្ថានជាតិអប់រំ (NIE) នាព្រឹកស្អែក

រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងដាក់សម្ពោធឱ្យប្រើប្រាស់ប្រព័ន្ធសាលារៀនឌីជីថល «Wiki School» នាវិទ្យាស្ថានជាតិអប់រំ (NIE) នៅព្រឹកស្អែក ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នឹងអញ្ជើញជាអធិបតីភាព ក្នុងពីធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ប្រព័ន្ធសាលារៀនឌីជីថល «Wiki School» នាវិទ្យាស្ថានជាតិអប់រំ (NIE) នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ស្អែកនេះ តាមរយៈប្រព័ន្ធ ZOOM និងមានការផ្សាយផ្ទាល់នៅលើហ្វេសប៊ុកផេក Wiki School Page ចាប់ពីម៉ោង ៨ : ៣០ ដល់ម៉ោង ៩ : ០០ ព្រឹក តាមរយៈ https://www.facebook.com/wikischool.asia ។

ក្រុមហ៊ុនផុស្ការ ឌីជីថល ឯ.ក (Poscar Digital) ដែលជាក្រុមហ៊ុនរៀបចំប្រព័ន្ធគ្រប់គ្រងសាលារៀនឌីជីថល «Wiki School »បាន ឧបត្ថម្ភការប្រើប្រាស់ និងរៀបចំប្រព័ន្ធគ្រប់គ្រងសាលារៀនឌីជីថល Wiki School Standard Edition (Annex 1) Licence រយៈពេល៧ឆ្នាំ និងម៉ាស៊ីនវត្តមានឌីជីថល ចំនួន៤គ្រឿង ដល់វិទ្យាស្ថានជាតិអប់រំ ដោយមិនគិតថ្លៃ ក្នុងគោលបំណងលើកកម្ពស់ អភិបាលកិច្ច និងការគ្រប់គ្រងតាមប្រព័ន្ធអេឡិចត្រូនិកក្នុងវិទ្យាស្ថានជាតិអប់រំ ជាពិសេសគឺការរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងសង្គមឌីជីថល។ លោក ងន់ ម័រ សហស្ថាបនិកក្រុមហ៊ុន Poscar Digital បានឱ្យដឹងថា «Wiki School» ត្រូវបានអភិវឌ្ឍដោយក្រុមបច្ចេកទេស សុទ្ធតែជាបញ្ញាវ័ន្តខ្មែរ ដែលមានបទពិសោធន៍ជិត ២០ឆ្នាំក្នុងវិស័យអប់រំ និងផ្នែកបច្ចេកវិទ្យាទំនើប ហើយ គោលបំណងនៃការបង្កើត ប្រព័ន្ធនេះឡើង គឺជួយដល់សាលារៀន ឱ្យគ្រប់គ្រងរបាយការណ៍ផ្សេងៗបានឆាប់រហ័យ កាត់បន្ថយការបោះពុម្ពរបាយការណ៍ សេចក្តីជូនដំណឹង ដោយជំនួយពី Mobile App Wiki School។ លោកបន្ថែមថា ក្រុមហ៊ុន Poscar Digital បានសហការរៀបចំប្រព័ន្ធ «Wiki School» និងឧបករណ៍វត្តមានឌីជីថល នៅទីស្តីការក្រសួង អប់រំ យុវជន និងកីឡា សាលាភូមិន្ទរដ្ឋបាល សាលាជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារាជធានីភ្នំពេញ ក្រសួងព័ត៌មាន និង សាលាឯកជនទៀតជាច្រើនផងដែរ។ សព្វថ្ងៃក្រុមហ៊ុន កំពុងសហការជាមួយក្រសួងអប់រំ ក្នុងការផ្តល់មធ្យោបាយសិក្សាពីចម្ងាយ សម្រាប់ថ្នាក់បឋមសិក្សា ដល់ថ្នាក់វិទ្យាល័យ ហើយក្រុមហ៊ុនកំពុងធ្វើការជួយដល់ថ្នាក់ឧត្តមសិក្សាថែមទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com