រាជធានីភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ បានណែនាំឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន ត្រូវបន្ដផលិតព័ត៌មានថ្មីៗទៅតាមស្ថានភាពជាក់ស្ដែងនៃការរីករាលដាលនៃជំងឺកូវីដ -១៩ ដើម្បីបម្រើជូនប្រជាពលរដ្ឋ ឱ្យបានដឹងពីព្រឹត្ដិការណ៍ថ្មីនៅក្នុងសង្គម។
ក្នុងឱកាសកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយផ្ទាល់ និងតាម រយៈប្រព័ន្ធវីដេអូ ជាមួយនឹងថ្នាក់ដឹកនាំ និងអគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ ចំណុះក្រសួងព័ត៌មាន ដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លង មក និងពិភាក្សាការងារ ដែលត្រូវអនុវត្តបន្ត នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បានណែនាំទៅដល់អគ្គនាយកដ្ឋានដែលបម្រើការផ្សាយទាំងបីឱ្យផលិតជាអត្ថ បទ ក៏ដូចជាបទយកការណ៍ថ្មីៗទាក់ទងនឹងស្ថានភាពជាក់ ស្ដែងដូចជា ការត្រៀមរៀបចំបើកសាលារៀន ដំណាំថ្មីៗ និងការកសាងផ្ទះចល័តជាដើម ។
ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ការជំរុញរបស់ឯកឧត្តមរដ្ឋមន្រ្តីលើការងារផ្សព្វផ្សាយការត្រៀមបើកសាលារៀនឡើងវិញនេះ គឺដើម្បីបង្ហាញអំពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូល ដ្ឋាន ដែលកំពុងតែខិតខំប្រឹង ប្រែងនៅក្នុងការរៀបចំសាលា ដើម្បីឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ នៅតាមមូលដ្ឋាននីមួយៗទៅតាមស្ថានភាពជាក់ស្ដែងនៃការរីករាលដាលនៃជំងឺកូវីដ ដើម្បីឱ្យអាណាព្យាបាលនិងសិស្សានុ សិស្សទាំងអស់អាចដឹងពីការវិវត្តន៍នៃការអនុញ្ញាតរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការបើកសាលារៀនឡើងវិញ។
«ឆ្លងតាមការពិនិត្យទៅលើរបាយការណ៍តាមអគ្គ នាយកដ្ឋានក៏ដូចជាបណ្ដាគណៈកម្មការអនុគណៈកម្ម ការនេះ ឯកឧត្តមរដ្ឋមន្ត្រីលោកក៏បានផ្ដល់អនុសាសន៍មួយចំនួន ដល់អគ្គនាយកដ្ឋានដែលទទួលបន្ទុកខាងផ្សព្វផ្សាយធ្វើយ៉ាងណាផលិតនូវអត្ថបទផ្សព្វផ្សាយក៏ដូចជាបទយកការណ៍ពាក់ព័ន្ធទៅនឹងដំណាំចំបក់បារាំងដែលជាដំណាំប្រភេទថ្មីមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក៏ដូចជាក្នុងស្មារតីលើកកម្ពស់អាជីវកម្មថ្មីនៅក្នុងព្រះរាជា ណាចក្រកម្ពុជាឯកឧត្តមរដ្ឋមន្ត្រីលោកក៏បានណែនាំឱ្យនាយកដ្ឋានផ្សព្វផ្សាយទាំង ៣របស់ក្រសួងព័ត៌មានផលិតជាអត្ថបទឬក៏បទយកការណ៍អំពីការកសាងផ្ទះចល័តសម្រាប់លក់នៅក្នុងព្រះរាជា ណាចក្រកម្ពុជារបស់យើងផងដែរ»។
នៅក្នុងឱកាសនៃកិច្ចប្រជុំប្រចាំសប្តា៍នេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានក៏បានថ្លែងការកោតសរសើរដល់មន្រ្តីក្រោមឱវាទទំាងអស់ដែលបានខិតខំបំពេញការងារយ៉ាងសកម្មក្នុងការផលិតព័ត៌មាន បទយកការណ៍ និងកម្មវិធីផ្សាយថ្មីៗទៅតាមស្ថាន ភាពសង្គម ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានយល់ដឹង៕