រសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ លោក សួន ឃាង ប្រធានក្រុមប្រឹក្សាស្រុក និងលោក ដូវ គឹមស៊ីន អភិបាលនៃគណៈអភិបាលស្រុក បានដឹកមន្រ្ដីរាជការអញ្ជើញសួរសុខទុក្ខ លោក ហ៊ឹម យ៉ុង អធិការនគរបាលស្រុកជលគិរី ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះរបស់គាត់ ស្ថិតនៅភូមិព្រៃគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគិរី ក្នុងឪកាសនេះដែរលោក សួន ឃាង និងលោក ដូវ គឹមស៊ីន បាននាំយកថវិការបស់ស្នាក់ការគណបក្សស្រុក និងថវិការបស់រដ្ឋបាលស្រុកមួយចំនួន ជូនដល់លោក ហ៊ឹម យ៉ុង ផងដែរ។