ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លើយតបទៅនឹងបណ្តាញសង្គមដែលបានផ្សព្វផ្សាយថា មានករណីបើកលេងល្បែងឆ្នោតឡូតូ យ៉ាងអាណាធិបតេយ្យនៅចំណុចតារាងបាល់ទះ ទល់មុខស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យលោកអធិការនគរបាលក្រុងតាខ្មៅ ចុះបង្រ្កាបទីតាំងខាងលើជាលទ្ធផល៖
ស្តីពីករណី៖ បង្រ្កាបល្បែងកត់ឆ្នោតឡូតូ
-កើតហេតុ៖ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៤និង០០នាទី
-ចំណុច៖ តារាងបាល់ទះមាត់ស្ទឹងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
***ជនសង្ស័យ ចំនួន ០២នាក់
១.ឈ្មោះ អាន លីហ្សា ភេទស្រី អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកឆ្នោតក្រុមហ៊ុនលាភមហាសម្បត្តិ (ឃាត់ខ្លួន)។
២.ឈ្មោះ ម៉ី រដ្ឋា ភេទស្រី អាយុ៣១ឆ្នាំ ស្នាក់នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកឆ្នោតក្រុមហ៊ុនលាភមហាសម្បត្តិឡូតូ (ឃាត់ខ្លួន)។
***វត្ថុតាងចាប់យក
១.សៀវភៅកត់ចំណូលចំណាយ ០១ក្បាល។
២.កុំព្យូទ័រលែបថប (Laptop) ០១គ្រឿង។
៣.ដុំវ៉ាយហ្វាយ (WiFi) ០១។
៤.កាបូបស្ពាយ ០១។
៥.ប្រាក់រៀល ចំនួន ៩១ម៉ឺនរៀល។
៦.លិខិតអនុញ្ញាតចេញដោយរដ្ឋបាលខេត្តកណ្តាល ឯកសារចុះថ្ងៃទី០៥/១២/២០២២។
៧.លិខិតអនុញ្ញាតចេញដោយទីស្តីការគណ:រដ្ឋមន្រ្តី ឯកសារចុះថ្ងៃទី១១/១២/២០២០។
៨.លិខិតអនុញ្ញាតរបស់ក្រសួងមហាផ្ទៃ ឯកសារចុះថ្ងៃទី២៧/០១/២០២១។
៩.អាជ្ញាបណ្ណល្បែងផ្សងសំណាង ឯកសារចុះថ្ងៃទី៣១/០៨/២០២២។
១០.បណ្ណពន្ធប៉ាតង់ឆ្នាំ២០២២ ឯកសារចុះថ្ងៃទី១១/១០/២០២២ ។
១១.វិញ្ញាបនបត្រចេញដោយក្រសួងពាណិជ្ជកម្ម ឯកសារចុះថ្ងៃទី២៥/១២/២០២០។
ចំពោះករណីនេះ ក្រុមហ៊ុនមានអាជ្ញាបណ្ណស្របច្បាប់ និងមានសុពលភាព។ ប៉ុន្តែក្រុមហ៊ុនខាងលើបានមកដាក់ទីតាំងល្បែងឆ្នោតឡូតូ នៅមុខបរិវេណស្នងការដ្ឋាននគរបាលខេត្តកណ្តាល ហើយកម្លាំងទើបតែដឹងធ្វើការបង្រ្កាបតែម្តង។
បច្ចុប្បន្នបុគ្គលិកក្រុមហ៊ុនទាំង០២នាក់ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ ណែនាំ ហាមមិនឱ្យដាក់ទីតាំងនៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទៀតឡើយ រួចឱ្យត្រឡប់ទៅគេហដ្ឋានវិញ។
អាស្រ័យហេតុនេះសូមសាធារណជនជ្រាបជាព័ត៌មាន៕