ឯកឧត្តម ឈឿន សុចិត្ត ចាត់លោក ឡាក់ ម៉េងធី នាំយកអំណោយកង់អាគុយជួយសមាជិកក្រុមប្រឹក្សាសង្កាត់ដើមមៀន
(ខេត្តកណ្តាល)៖ នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិភូមិដើមគរ ដឹកនាំលោក ឡាក់ ម៉េងធី សហការជាមួយក្រុមការងារភូមិ បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយរបស់ឯកឧត្ដមប្រធាន ឧបត្ថម្ភដល់សមាជិក ក្រុមប្រឹក្សាសង្កាត់ដើមមៀន ដើម្បីចូលរួមក្នុងគណៈចលនាស្ដ្រី នូវកង់អាគុយ១គ្រឿង សរុបជាថវិកា ចំនួន៣៣០ដុល្លារ។
អំណោយរបស់ឯកឧត្តមប្រធាន គឺដើម្បីជួយសម្រួលដល់ក្រុមការងារក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋនៅក្នុងមូលសង្កាត់ដើមមៀន។