នៅព្រឹកថ្ងៃច័ន្ទ ៦កេីត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ព្រះសុធម្មមុនីភោគ រស់ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះអនុគណស្រុកល្វាឯម និងឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកល្វាឯម បាននិមន្ត និងអញ្ជេីញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានា ស្ថិតនៅក្នុងវត្ត កែវកុមារនេត្រ(ហៅវត្តព្រែកក្មេង) ស្ថិតនៅក្នុងឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល។
ក្នុងនោះផងដែរដោយមានការនិមន្ត និងអញ្ជេីញចូលរួមជាកិត្តិយសអំពីសំណាក់ ព្រះគ្រូខន្តីសំវរោ មុំ ខ្វាន់ ព្រះគ្រូចៅអធិការវត្តព្រែកក្មេង ,ឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំព្រែកក្មេង, ឯកឧត្តម លោកជំទាវសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក និងលោក លោកស្រីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយតាមបណ្តាលឃុំទាំង១៥, លោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុក, លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម, សមាជិកក្រុមប្រឹក្សាស្រុក, អភិបាលរងស្រុក, នាយក នាយករងរដ្ឋបាលស្រុក, កងកម្លាំងទាំង៣, ប្រធាន អនុប្រធានការិយាល័យ-អង្គភាពជំនាញចំណុះរដ្ឋបាលស្រុក, មេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស, តាជីយាយជី និងពុទ្ធិបរិស័ទជិតឆ្ងាយ។
ក្រៅពីប្រសាសន៍សំណេះសំណាលសួសុខទុក្ខ និងផ្តាំផ្ញេី ឯកឧត្តមប្រតិភូគណៈអធិបតីឧបត្ថម្ភជូនតាជីយាយជី ចំនួន១៥០នាក់ ម្នាក់ៗក្រណាត់ស១ដុំ និងថវិកា២០,០០០៛, កម្លាំងអធិការរដ្ឋាននគរបាលស្រុក ថវិកា២០០,០០០៛, ផ្នែកសឹងរងស្រុក ថវិកា២០០,០០០៛, កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំព្រែកក្មេង និងកម្លាំងប្រជាការពារភូមិ ថវិកា ២០០,០០០៛, បន្ថែមពីនេះឯកឧត្តមបានឧបត្ថម្ភក្នុងកម្មពិធីបុណ្យថវិកា ២៨,០០០,០០០៛ និងលោក កន សុខកាយ អភិបាល នៃគណៈអភបាលស្រុក ឧបត្ថម្ភពិធីបុណ្យថវិកា ៥,០០០,០០០៛។ សរុបថវិកាចំណាយរបស់ឯកឧត្តមគណៈធិបតី ចំនួន ៣៣,៨៥០,០០០៛៕