កណ្តាល៖ អតីតសិស្ស អនុវិទ្យាល័យ សេរីភាព និងវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ជាច្រើនរូបបានអញ្ជើញសួរសុខទុក្ខនិងជូនពរឆ្នាំថ្មី លោកគ្រូ វុធ ច័ន្ទរិទ្ធ អតីតនាយករង និងបានឧបត្ថម្ភថវិការសរុបចំនួន៧,១០០,០០០រៀលដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់លោកគ្រូ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។
នាឱកាសនោះ អតីតសិស្សខាងលើ ក៏បានសូមគោរពថ្លែងអំណរអរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមជាថវិកានិងសូមជូនពរឱ្យមានសុខភាពល្អ សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច។
គួរជម្រាបជូនថា សប្បុរសជនដែលបានចូលរួមជួយឧត្ថម្ភរួមមាន៖
១- ឯកឧត្ដម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាននិងលោកជំទាវ ចំនួន៨០មុឺនរៀល។
២-លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលនិងលោកស្រីចំនួន២លានរៀល។
៣-លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង និងលោកស្រីចំនួន១លានរៀល។
៤-ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងលោកជំទាវ ចំនួន១លានរៀល។
៥-លោក ឈឿន ប៊ុណ្ណារិទ្ធិ ចំនួន៤០មុឺនរៀល។
៦-លោកស្រី ឈឿន បុប្ផារ័ត្ន និងស្វាមី ចំនួន៤០មុឺនរៀល។
៧-លោក ង៉ែត ចាន់ថន និងភរិយា ចំនួន៤មុឺនរៀល
៨-លោក ឃ្លោក សុគន្ធ និងភរិយា ចំនួន៤មុឺនរៀល។
៩-លោក ខេន សួស្តី និងភរិយា ចំនួន៤មុឺនរៀល
១០-លោក ប៉ាង ច័ន្ទតារា និងភរិយា ចំនួន៤មុឺនរៀល
១១-លោក ទិត្យ ភារុណ និងភរិយា ចំនួន៤មុឺនរៀល
១២-លោក លី ប៊ុណ្ណារ៉ា និងភរិយា ចំនួន៨មុឺនរៀល
១៣-លោក សោម សំអឿន ចំនួន៦មុឺនរៀល
១៤-លោក ហេង ឈុង ចំនួន១០មុឺនរៀល។
១៤-ប្រាក់មូលនិធិ «បងប្អូន» ចំនួន១លានរៀល។
សរុបរួមថវិកាចំនួន៖ ៧.១០០.០០០រៀល៕