បឋមកោះកុង ÷ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី ចំនួន៧នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការរថយន្តបុករះម៉ូតូ កាលពីវេលាម៉ោងប្រមាណជាង៧នាយប់ថ្ងៃទី១៤ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃទី១នៃទិវាបុណ្យចូលឆ្នាំថ្នី ប្រពៃណីជាតិខ្មែរ នៅចំណុចរង្វង់មូលយាយរែកផ្លែឈើ ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
សមត្ថកិច្ចក៏បានបញ្ជាក់ដែរថា ករណីគ្រោះថ្នាក់ចរាចរខាងលើ បានបង្កអោយមនុស្សចំនួន៧នាក់ បានរងរបួសធ្ងន់ស្រាល (ធ្ងន់៣នាក់ ស្រី១នាក់) ខូចខាតរថយន្ត១គ្រឿងម៉ាកTACOMA និងម៉ូតូ៥គ្រឿង ចំពោះ ពាក់ស្លាកលេខភ្នំពេញ2BQ.4355 ម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ក្រោយកើតហេតុ ។
បើតាមការបញ្ជាក់ពីពលរដ្ឋដែលបានឃើញហេតុការខាងលើ បានលើកឡើងថា រថយន្តខាងលើ បើកបរពីត្បូងមកជើង ក្នុងល្បឿនលឿន ពេលមកចំណុចចំណុចរង្វង់មូល បានបុករះលើម៉ូតូចំនួន៥គ្រឿង រួចក៏បុកចូលទៅក្នុងហាងលក់បាយដែលមានយីហោ ហាងបាយភក្តី បណ្តាលអោយមានមនុស្សជាច្រើននាក់បានរងរបួសធ្ងន់ស្រាល និងបង្កអោយមានការខូចខាតសម្ភារៈ និង ម៉ូតូជាច្រើនគ្រឿង ចំណែករថយន្តបានឆាបឆេះ ប៉ុន្តសំណាងល្អបានកងកម្លាំងសមត្ថកិច្ចនគរបាលចុះមកអន្តរាគមភ្លាមៗ និងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ។
ប្រភពពីមហាជនបានលើកឡើងទៀតថា អ្នកកោះកុងភាគច្រើនសុទ្ធតែបានស្គាល់ពីអត្តសញ្ញាណជនបង្ក និងសង្ឃឹមថា សមត្ថកិច្ចពិតជាអាចស្វែងរកជនបង្កយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។ដាណាក់