ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាឃុំ ទ្រា បានរៀបពិធី ដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ សង្កាត់ ដែលមានគម្រោងចំនួន៣ មានឃុំទ្រា ឃុំលំចង់ និងឃុំជើងគួន ត្រូវបានមហាជនមើលឃើញថា ជាការស៊ុំគ្រលំឃុបឃិតគ្នាសុទ្ធសាធរវាងក្រុមហ៊ុននិងក្រុមហ៊ុនដើម្បីបានផលប្រយោជន៍ចូលហោប៉ៅរៀងៗខ្លួន។ សកម្មភាពដែលនាំឲ្យមានការសង្ស័យទាំងនោះគឺ ក្រុមហ៊ុនជាច្រើនបានទៅចូលរួមដេញថ្លៃនូវគម្រោងសាងសង់ តែបានត្រឹមឈរកាន់ក្រដាស់សំណើរដេញថ្លៃនៅ ក្បែរៗមុខបរិវេណសាលាឃុំតែប៉ុណ្ណោះ ដោយមិនបានយកទៅដាក់ក្នុងប្រអប់ដេញថ្លៃនោះទេ។ ដែលនេះអាចជាការនិយាយត្រូវរ៉ូវគ្នាទុកជាមុន មុនពេលដេញថ្លៃចាប់ផ្តើមឡើង ទើបបានជាមានក្រុមហ៊ុនមិនតិចនោះទេដែលមិនដាក់សំណើរដេញថ្លៃ។ ជាងនេះទៅទៀតគេបានឃើញ ក្រុមហ៊ុនចំនួន៣ ដែលបាន ចូលដាក់សំណើរដេញថ្លៃ ចំណែកឯក្រុមហ៊ុនជាច្រើនទៀត ដែលមិនបានដាក់ប៊ីតដេញថ្លៃនោះទេ ។
បញ្ជាក់ឲ្យឃើញថាក្នុងការដេញថ្លៃមានភាពខុសប្រក្រតី ក្នុងការដេញថ្លៃ ជាពិសេសតម្លៃសាច់ប្រាក់ដែលក្រុមហ៊ុនដាក់ដេញថ្លៃនោះ សិទ្ធសឹងតែស្មើនិងតម្លៃសាច់ប្រាក់ប៉ានស្មានដែលរដ្ឋទម្លាក់ឲ្យទៅហើយ គឺមានការចុះភាគរយតិចបំផុត។ នៅក្នុងដេញថ្លៃ។
១ ឃុំ ទ្រា ផ្លូវបេតុងអាមេ ប្រវែង ០,៣៩០ ទទឹងបេតុង ៦០០ម កម្រាស់បេតុង ១៥០ ម ម ជើងទេ M :១:១,៥ ដែលមានតម្លៃប៉ាន់ស្មាន : ២៤៧,១១១,២៥២ រៀល បានទៅលើ ឈ្មោះ ទឹម ច័ន្ទជីវ័ន្ដ ក្រុមហ៊ុន(គ្រឹស្នាសំណង់ ) ដែលបានដាក់ដេញក្នុងតម្លៃ ២៣៣,៥២០,០០០៛ ។
២ ឃុំចង់ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៣២០គ.ម និងមានទទឹងបេតុង ៥.០០ម កម្រាស់បេតុង ១.៥០មមជើងទេM១:១.៥ ដែលមានតម្លៃប៉ានស្មាន៖ ១៧២,៦៧៩,២៦៩រៀលដែលបានទៅលើឈ្មោះ ខែម សាវ៉ាត ក្រុមហ៊ុន (សំណង់ទូទៅខែមចន្ធី)ដែលបានដាក់ដេញក្នុងតម្លៃ៖ ១៦៥,០០០,០០០៛ ។
៣ ឃុំជើងគួន ស្ដារប្រឡាយ ដែលមានប្រវែង ១.៩០០គ.មដែលមានតម្លៃប៉ានស្មាន៖ ៨៨.១៣៥.៤៧៧ ៛ បានទៅលើឈ្មោះម៉ម សុផល ក្រុមហ៊ុន(សំណង់ទូទៅម៉មដាវី )ដែលបានដាក់ដេញក្នុងតម្លៃ៖ ៨១,៦៩៣,៩០០៛ ។
ក្រុមហ៊ុនទាំងបី នេះបានដាក់តម្លៃដេញថ្លៃសម្រាប់គម្រោងសាងសង់ប្រគៀកនិងតម្លៃប៉ាន់ស្មានបំផុតគួរឲ្យសង្ស័យ។
មហាជនបានស្នើឲ្យ លោក ម៉ៅ កេត អភិបាលស្រុកសំរោងលោក ហេង វុទ្ធី ប្រធានផែនចាត់ការនិងវិរិយោគខេត្ត ជាពិសេសឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ សូមពិនិត្យមើលករណីក្រុមហ៊ុនឃុបឃិតគ្នាយកលុយជាតិចែកគ្នានេះផងទាន មិនចឹងលុយជាតិពិតជាខាតបង់ចូលថង់ខោប៉ាវក្រុមហ៊ុន ឯសមិទ្ធផលដែលបានមកពីការដេញថ្លៃគឺមិនមានគុណភាពតាមស្តង់ដាផ្លូវគ្មានគុណភាពនោះទេ ។