នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះសូទិន បានអញ្ជើញជួបសំណេះសំណាល និងបំពាក់មេដាយ ជូនដល់បងប្អូនអតីតយុទ្ធជនស្រុកកោះសូទិន ខេត្តកំពង់ចាម ចំនួន ១៣៥នាក់ ។
លោកវីរៈសេនីយ៍ឯក អុឹម ឃឿន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន ស្រុកកោះសូទិន ធ្វើរបាយការណ៍ជម្រាបជូនថា ដោយមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ប្រមុខថ្នាក់ដឹកនាំនិងដើម្បីឆ្លើយតបទៅនឹងពលីកម្មដ៏ស្មោះស្ម័គ្ររបស់បងប្អូនអតីតយុទ្ធជនកម្ពុជា ដែលត្រូវបានចាត់ទុកថាជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុងឧត្តម និងមានគុណបំណាច់ដ៏ធំធេងចំពោះជាតិ មាតុភូមិ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកហរោបបង្គំទូលសុំ ព្រះនហាក្សត្រ ប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស ដល់បងប្អូនអតីតយុទ្ធជនកម្ពុជាចំនួន ៨៦ ៩៣១ នាក់ នៅទូទាំងប្រទេស ។ សម្រាប់ខេត្តកំពង់ចាម ទទួលបានមេដាយ ៣ ១៤៩ នាក់ ដែលត្រូវបានយកមកបំពាក់ជូនបងប្អូនអតីតយុទ្ធជន ។
ដោយឡែកក្នុងស្រុកកោះសូទិន ទទួលបានមេដាយចំនួន ១៥២នាក់ ស្រី ៦៧នាក់ មេដាយមាស ចំនួន ៣២នាក់ មេដាយប្រាក់ ចំនួន ១២០នាក់ ។
ក្នុងឱកាសនៃពិធីនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជូនថវិកាដល់បងប្អូនអតីតយុទ្ធជនស្រុកកោះសូទិន ខេត្តកំពង់ចាម ចំនួន ១៣៥នាក់ ដោយក្នុងម្នាក់ៗ ៥ មុឺនរៀល ។ ចំពោះគ្រួសារពលីពិការ ចំនួន ៥៣ នាក់ ក្នុងម្នាក់ ១០ មុឺនរៀល ។
ជូនដល់សាលាស្រុកកោះសូទិន ចំនួន ១ លានរៀល ៕