នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែបញ្ចស័ក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមវគ្គបណ្ដុះបណ្ដាលនិងអប់រំផ្សព្វផ្សាយ លិខិតបទដ្ឋានជាតិ អន្ដរជាតិ លើការងារបង្ការទារុណកម្ម និងតួនាទី ភារកិច្ច របសគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម(គ.ជ.ប.ទ) នៅសាលប្រជុំសាលខេត្តកណ្តាល។