(ប៉េកាំង, ចិន)៖ ក្នុងពេលអញ្ជើញដល់រដ្ឋធានីប៉េកាំង ប្រទេសចិន នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត ទទួលបាននូវព្រះបរមរាជានុញ្ញាតពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិ ចូលក្រាបបង្គំគាល់ទូលសួរពីព្រះរាជសុខភាព និង ថ្វាយ ព្រះពរព្រះអង្គទាំងទ្វេ។
សូមបញ្ជាក់ថា ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះមហាក្សត្រី កំពុងគង់ប្រថាប់នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ ព្រះអង្គបានយាងទៅកាន់រដ្ឋធានីប៉េកាំង កាលពីដើមខែកញ្ញានេះ។