(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ បានអញ្ជើញចែកអំណោយជាអង្ករ និងថវិកា ដល់មន្រ្តីរាជការទាំង៥ អគ្គនាយកដ្ឋាន ចំណុះឱ្យក្រសួងព័ត៌មាន ដែលមានជីវភាពខ្វះខាត នៅទីស្តីការក្រសួងព័ត៌មាន។
ពិធីចែកអំណោយនាឱកាសនេះធ្វើឡើងដើម្បីអបអរពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលមានមន្រ្តីរាជការសរុបជាង ២០០នាក់ បានមកទទួលអំណោយអង្ករក្នុងម្នាក់ៗទទួលបាន ២៥គីឡូក្រាម និងថវិកាចំនួន ៤ មុឺនរៀល៕